ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​​​អឺរ៉ុប​​​​​​ផ្ដល់​​​អាវុធ​​​ដល់​​​កងកម្លាំង​​​មួយ​​​ដើម្បី​​​ប្រយុទ្ធ​​​នឹងពួក​​​​​​អិស្លាម​​​ជ្រុល​​​និយម​​​នៅ​​​អ៊ីរ៉ាក់


រថក្រោះ​​​របស់​​​កង​​​កម្លាំង​​​Kurd​​​បាញ់​​​ត​​​ទល់​​​ជាមួយ​​​ពួក​​​អិស្លាម​​​ជ្រុល​​​និយម​​​នៅ​​​អ៊ីរ៉ាក់
រថក្រោះ​​​របស់​​​កង​​​កម្លាំង​​​Kurd​​​បាញ់​​​ត​​​ទល់​​​ជាមួយ​​​ពួក​​​អិស្លាម​​​ជ្រុល​​​និយម​​​នៅ​​​អ៊ីរ៉ាក់

ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​យល់ព្រម​ដល់​ការ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​កងកម្លាំង Kurde ដែលប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អិស្លាម​ជ្រុល​និយម​នា​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់។​

នៅ​ក្នុង​ការ​ប្រជុំ​គ្រា​មាន​អាសន្ន​មួយ​ក្នុង​ក្រុង​ប្រ៊ុចសែល​កាល​ពី​ថ្ងៃ​សុក្រ​ ពួក​រដ្ឋមន្ត្រី​ការបរទេស​នៃ​សហភាព​អឺរ៉ុប​មិន​បាន​យល់​ស្រប​គ្នា​ថា​រដ្ឋ​ជា​សមាជិក​ទាំង​អស់​ត្រូវ​បញ្ជូន​អាវុធ​ទេ​ ក៏ប៉ុន្តែ​បាន​ស្វាគមន៍​ដល់​សេចក្តី​សម្រេច​ចិត្ត​ដោយ​ប្រទេស​នីមួយ​ៗ​ក្នុង​ការ​បញ្ជូន​អាវុធ។​

ប្រទេស​បារាំង​បាន​ប្រគល់​អាវុធ​ទៅ​ឱ្យ​ពួក Kurdes រួច​ស្រេច​ហើយ។​ លោក Philip Hammond ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​អង់គ្លេស​បាន​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​ឡុងដុង​ក៏​ទំនង​ជា​នឹង​បញ្ជូន​អាវុធ​ដែរ។ ​ចំណែក​ឯ​លោក​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ Frank-Walter Steinmeier និយាយ​ថា​ប្រទេស​អាល្លឺម៉ង់​នឹង​ធ្វើ«អ្វី​ដែល​ត្រឹមត្រូវ​តាម​ច្បាប់​និង​សមរម្យ​ខាង​នយោបាយ​តាម​តែ​អាច​ធ្វើ​ទៅ​បាន»៕

XS
SM
MD
LG