រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Chuck Hagel ហៅការវាយប្រហារតាមផ្លូវអាកាសរយៈពេលបីថ្ងៃរបស់អាមេរិកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Islamic States នៅប្រទេសអ៊ីរ៉ាក់ថា «មានប្រសិទ្ធិភាព»។
លោកថ្លែងដូច្នេះក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ១១ខែសីហា។លោកបន្ថែមថា អាមេរិកនឹងពិចារណាអំពីសំណើសុំជំនួយបន្ថែមទៀតពីរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់។
ការវាយប្រហារតាមអាកាសរបស់កងកម្លាំងសហរដ្ឋអាមេរិកធ្វើឡើងដើម្បីបង្អាក់ ការវាយលុករបស់ក្រុមសកម្មប្រយុទ្ធ Islamic Statesដែលប៉ុនប៉ងវាយយកក្រុង Irbil ដែលជាតំបន់ពាក់កណ្តាលស្វយ័តKurdeនៃប្រទេសអ៊ីរ៉ាក់៕