ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​រាំង​ស្ងួត​នៅ​អេត្យូពី​បង្ខំ​ឱ្យ​អ្នក​រស់​នៅ​តំបន់​ Afar​ ប្រើប្រាស់​ទឹក​កខ្វក់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈ​ដែល​ប្រទេស​អេត្យូពី​ប្រឈម​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​នៅ​​តំបន់​ជ្រោយ​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក​ក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ​ អ្នក​រស់​នៅ​ក្នុង​តំបន់​ Afar ​ដែល​នៅ​​ភាគ​ខាងជើង​កំពុង​បង្ខំ​ចិត្ត​ប្រើប្រាស់​ទឹក​ទន្លេ​ដ៏​កខ្វក់។ ​ក្រុម​មន្ត្រី​និង​ក្រុម​ផ្តល់​ជំនួយ​អាច​បាន​ត្រឹម​ផ្តល់​ឡាន​ដឹក​ទឹក​ពេល​ដែល​អាច​ធ្វើ​ទៅ​បាន​​ ដែល​​ធ្វើ​ឱ្យ​អ្នក​ស្រុក​មាន​ជម្រើស​តិចតួច​ប៉ុណ្ណោះ។ ​អ្នកស្រី ​Halima Athumani​ រាយ​ការណ៍​អំពី​រឿង​នេះ​ពីក្រុង​ Semera ​ប្រទេស​អេត្យូពី។ ​អ្នកនាង​ ស្រេង លក្ខិណា ​ជូនសេចក្តី​ប្រែសម្រួល៕​

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG