ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេស្តូនី​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ជាតិ​


ក្មេងស្រី​ម្នាក់​ជួយ​ម្តាយ​នាង​ដាក់​សន្លឹក​ឆ្នោត​ចូល​ហឹប​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ក្រុង​ Tallinn ប្រទេស​អេស្តូនី​ នៅ​ថ្ងៃ​ទី​០១​ ខែ​មិនា​ ឆ្នាំ​២០១៥។
ក្មេងស្រី​ម្នាក់​ជួយ​ម្តាយ​នាង​ដាក់​សន្លឹក​ឆ្នោត​ចូល​ហឹប​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ក្រុង​ Tallinn ប្រទេស​អេស្តូនី​ នៅ​ថ្ងៃ​ទី​០១​ ខែ​មិនា​ ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​អាទិត្យ​ ប្រជាជន​អេស្តូនី​ បានបោះឆ្នោត​ជ្រើសរើស​ក្រុម​សមាជិក​សភា​ជាតិ។ គេ​រំពឹង​ថា​រដ្ឋាភិបាល​ចម្រុះ​មួយ​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ Taavi Roivas នឹង​ឈ្នះ​ឆ្នោត នៅ​ពេល​ដែល​ប្រទេសក្នុង​តំបន់​សមុទ្រ​បាល់ទិច (Baltic) មួយ​នេះ​ក្លាយ​ជា​ប្រទេស​សមាជិក​មួយ​នៃសម្ព័ន្ធភាពយោធា​អូតង់​របស់ពួក​បស្ចឹម​ប្រទេស ដែល​ពី​មុន​មក​អេស្តូនីធ្លាប់ជា​ផ្នែក​មួយ​នៃសហភាព​សូវៀត ប្រឈម​មុខ​ជាមួយ​ប្រទេស​រុស្សីដែល​មាន​កម្លាំង​យោធា​ទ្បើងវិញ និងជាមួយ​គណបក្ស​ប្រឆាំង​លម្អៀង​ទៅខាង​អាជ្ញាធរ​វិមាន​ក្រឹមទ្បាំង។​

នៅ​ពេល​ពាក់កណ្តាល​ថ្ងៃ​ត្រង់​ ​៤២ភាគរយ​នៃ​អ្នកបោះឆ្នោត​ជនជាតិ​អូស្តូនី​ ជិត​មួយ​លាននាក់​បានបោះឆ្នោត​រួច​ហើយ​ ដោយ​មាន​រួម​បញ្ចូល​ប្រជាជន​ចំនួន​ ១សែន៧ម៉ឺន៦ពាន់​នាក់​ដែល​បានបោះឆ្នោត​តាម​បណ្តាញ​អ៊ីនធឺណែត​ផង​ដែរ។

លោក Roivas បានសម្តែង​ការ​ព្រួយបារម្ភ​អំពីការ​ជ្រៀតជ្រែក​របស់​រុស្សី​ក្នុងប្រទេស​អេស្តូនី​ បន្ទាប់​ពី​រុស្សី​បាន​ចូល​កាន់កាប់​ឧបទ្វីប​គ្រីម៉េ (Crimea)របស់​ប្រទេស​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​ទៅ​មិញ។​លោក​បានអំពាវ​នាវ​ឲ្យ​មាន​ទាហាន​អូតង់​និង​សម្ភារៈទំនើប​ច្រើន​ជាង​មុន​សម្រាប់​ឃ្លាំមើល​សមយុទ្ធ​យោធា​របស់​រុស្សីនៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រំដែន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​នេះ៕

XS
SM
MD
LG