ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នឹងជួបជាមួយសមភាគីអាមេរិករបស់លោកគឺលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្រៅកិច្ចប្រជុំកំពូល G-20 នៅក្នុងទីក្រុង Buenos Aires ប្រទេសអាស្សង់ទីន។ លោក Erdogan លើកឡើងពីការគាំទ្ររបស់អាមេរិកក្នុងការដាក់បញ្ហាកងជីវពល Kurds របស់ស៊ីរី ជាបញ្ហាសំខាន់បំផុតនៅក្នុងរបៀបវារៈរបស់ពួកគេ។
លោក Erdogan ដែលបានថ្លែងមុននឹងលោកចាកចេញពីទីក្រុង Buenos Aires បានថ្លែងថា កិច្ចពិភាក្សាដែលបានគ្រោងទុកនោះនឹងពិភាក្សាទៅលើបញ្ហាដែលលោកបានលើកឡើងនៅពេលដែលលោកនិយាយតាមទូរស័ព្ទជាមួយនឹងលោក ត្រាំ កាលពីថ្ងៃពុធ។ ភាពតានតឹងដែលបន្តកើតមានឡើងរវាងអ៊ុយក្រែននិងរុស្ស៊ីគឺជាមូលហេតុដែលធ្វើឲ្យឈានដល់ការពិភាក្សាតាមទូរស័ព្ទនេះ។ សេតវិមានបានឲ្យដឹងថា «ពួកគេបានយល់ព្រមជួបគ្នាម្តងទៀតនៅពេលដែលពួកគេទៅប្រជុំនៅឯកិច្ចប្រជុំ កំពូលG20 ដើម្បីពិភាក្សាអំពីបញ្ហានេះនិងបញ្ហាសំខាន់ៗដទៃទៀតជាលក្ខណៈទ្វេភាគី»។
លោក ត្រាំនិងលោក Erdogan បានចាប់ផ្តើមធ្វើការជាមួយគ្នាជាថ្មីទៅលើវិបត្តិជាច្រើននៅក្នុងតំបន់របស់តួកគី ប៉ុន្មានខែបន្ទាប់ពីមានភាពតានតឹងផ្នែកកាទូតជាមួយគ្នា៕