វ៉ាស៊ីនតោន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងក្រុមអ្នកសង្កេតការណ៍ថ្លែងថាក្រុមអ្នកបោះឆ្នោតអាចចាប់ផ្តើមទៅចុះឈ្មោះអ្នកបោះឆ្នោតនិងត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅតាមឃុំសង្កាត់ដែលពួកគេរស់នៅ នៅដើមខែកញ្ញាខាងមុខដើម្បី ទទួលបានសិទ្ធិពេញលេញសម្រាប់ការបោះឆ្នោតជាសកលឆ្នាំ២០១៣ខាងមុខ។
ក្រុមមន្ត្រីអះអាងថាពលរដ្ឋគ្រប់អាយុ១៨ឆ្នាំ និងអ្នកផ្លាស់ទីលំនៅមានចំនួន ជាង៦០ម៉ឺននាក់ នឹងត្រូវទៅចុះឈ្មោះហើយមានឈ្មោះប្រជាពលរដ្ឋជាង១៤ ម៉ឺននាក់ដែលត្រូវលុបឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោតដោយសារមានឈ្មោះ ស្ទួន មរណភាពនិងបញ្ហាផ្សេងៗទៀត។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បានថ្លែងប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថាដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់ពលរដ្ឋទើបគ្រប់អាយុ១៨ឆ្នាំនិងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ អ្នកមានសិទ្ធិបោះឆ្នោតឬអ្នកដែលចុះឈ្មោះរួចហើយនោះគឺធ្វើតែក្នុងរយៈពេល ៤២ថ្ងៃប៉ុណ្ណោះនៅតាមឃុំសង្កាត់ទូទាំងប្រទេសគឺចាប់ពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី១២ ខែតុលា។
«គជបបានអំពាវនាវសុំអញ្ជើញប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេស យុវជន យុវនារីដែលទើបគ្រប់អាយុបោះឆ្នោតហ្នឹងឲ្យអញ្ជើញទៅចុះឈ្មោះបោះឆ្នោត។ ហើយអំពីឯកសារដូចខ្ញុំបានជម្រាបអញ្ចឹងទី១ក្នុងករណីដែលគាត់នៅក្នុងគ្រួសារគាត់អាចមានប័ណ្ណគ្រួសារ មានសៀវភៅគ្រួសារអីគាត់អាចសុំរកឯកសារបញ្ជាក់ បន្ថែមដើម្បីបំពេញលក្ខខណ្ឌនេះ»។
លោក ទេព នីថាបានបន្ថែមថា៖
«ទី២ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយសូមមេត្តាយកចិត្តទុកដាក់ ក្នុងការទៅពិនិត្យមើលក្នុងករណីដែលគាត់ចាកចេញទៅធ្វើការនៅឆ្ងាយ រយៈពេលយូរ ដូចករណីគាត់ផ្លាស់ប្តូរទីលំនៅអីហ្នឹងគឺសូមទៅពិនិត្យមើល ហើយក្នុងករណីមិនឃើញឈ្មោះគឺសូមចុះឈ្មោះជាថ្មី»។
លោកបានសង្កត់ធ្ងន់ថា៖
«ទី៣ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង អាចនិយាយថាឈ្មោះស្ទួន ឬឈ្មោះលើសពីមួយអី ក៏សូមមេត្តាទៅជួបស្មៀន ឃុំសង្កាត់ដើម្បីរាយការណ៍សុំលុបឈ្មោះដែលស្ទួនលើសនេះចេញពីបញ្ជី បោះឆ្នោតដើម្បីរក្សាទុកឈ្មោះតែមួយក្នុងបញ្ជីបោះឆ្នោត។ នេះជាការណ៍សំខាន់ណាស់សម្រាប់ធ្វើឲ្យបញ្ជីបោះឆ្នោតមានគុណភាពល្អសម្រាប់បំរើការបោះឆ្នោត នៅពេលខាងមុខ»។
លោកបណ្ឌិត ពុទ្ធា ហង្សនាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត មួយហៅកាត់ថានិកហ្វិកបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់គជប សម្រាប់ការចុះឈ្មោះបោះឆ្នោតដូចជាការហ្វឹកហ្វឺន ការប្រជុំការផ្សព្វផ្សាយនិងសកម្មភាពផ្សេងទៀតមែនតែបញ្ហាត្រង់ថាស្ថិតនៅលើភាពអសកម្មលើការអនុវត្តរបស់អាជ្ញាធរមូលដ្ឋានទាក់ទងនឹងដំណើរការចុះឈ្មោះនិងពិនិត្យបញ្ជី ឈ្មោះបោះឆ្នោត។
«គជបបានខិតខំពង្រឹងដើម្បីជំរុញឲ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះហើយបានផ្តាំផ្ញើទៅដល់ស្ថាប័នដែលធ្វើការងារពាក់ព័ន្ធនឹងកិច្ចការហ្នឹង ឯងឲ្យពង្រឹង ជំរុញខ្លាំងក្លាមែនទែន។ ប៉ុន្តែយើងឃើញថាអាជ្ញាធរឬក៏កន្លែងខ្លះ ហ្នុង មិនសូវជាបានយកចិត្តទុកដាក់កម្រិតខ្ពស់នៅឡើយទេ។ អញ្ចឹងសម្រាប់ ឆ្នាំនេះខ្ញុំគិតថាគជបអាចនឹងមានវិធានការថ្មីបន្ថែមទៀតដើម្បីជំរុញឲ្យសុក្រិតភាពនៃបញ្ជីឈ្មោះបោះឆ្នោតហ្នឹងបានល្អប្រសើរហើយអ្នកចុះឈ្មោះហ្នឹងបានកើនទៅតាមការគ្រោងទុក»។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទៅចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោតនិងកែឈ្មោះជាមួយស្មៀនឃុំសង្កាត់បើរកឃើញថាមានកំហុស។ លោក ពុទ្ធា ហង្ស បានអះអាងថាឯកសារជាច្រើនដែលអាចអនុញ្ញាតឲ្យចុះឈ្មោះបានគឺរួម ទាំងអត្តសញ្ញាញបណ្ណ ទោះបីផុតសុពលភាពក្តី សៀវភៅគ្រួសារ លិខិតឆ្លងដែន បណ្ណសំគាល់ខ្លួនមន្ត្រីរាជការ និងលិខិតស្នាមផ្លូវការផ្សេងៗទៀត។ លោក ពុទ្ធា ហង្សបានឲ្យតម្លៃដ៏មានសារៈសំខាន់ទៅលើការអនុវត្តសិទ្ធិជាពលរដ្ឋខ្មែរត្រឹមត្រូវ។
«ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតមានសារៈសំខាន់ណាស់ដោយសារបើបានពិនិត្យ និងបានចុះឈ្មោះគឺមានឈ្មោះនៅក្នុងបញ្ជី។ហើយ ឈ្មោះនៅក្នុងបញ្ជីនេះមានន័យថាមានសិទ្ធិទៅបោះឆ្នោតបានបំពេញ តួនាទី បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំខាងមុខនេះ»។
ការបោះឆ្នោតជាសាកលជ្រើសរើសតំណារាស្ត្រគឺត្រូវកំណត់ធ្វើនៅថ្ងៃអាទិត្យទី២៨ខែកក្កដាឆ្នាំ២០១៣សម្រាប់ការប្រកួតប្រជែងក្នុងរយៈពេល៥ឆ្នាំម្តងរបស់មេដឹកនាំ គណបក្សនយោបាយជាច្រើនក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកបោះឆ្នោតនិងមន្ត្រីគណបក្សនយោបាយតែងរអ៊ូរទាំថាការបាត់ឈ្មោះ លុបឈ្មោះ ខុសអក្ខរាវិរុទ្ធ ច្រើនតែកើតមាននៅពេលថ្ងៃបោះឆ្នោតម្តងៗ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយទៀត ឈ្មោះថាខុមហ្រ្វែលបានហៅប្រព័ន្ធចុះឈ្មោះបោះឆ្នោតនិងត្រួតពិនិត្យបញ្ជី ឈ្មោះបោះឆ្នោតថាមានលក្ខណៈស្មុគស្មាញ ខ្វះការជឿទុកចិត្តនៅឡើយ។
«បញ្ហាត្រង់ថាការទុកចិត្តលើបញ្ជីបោះឆ្នោតសព្វថ្ងៃនេះនៅតិច។ អញ្ចឹងហើយ ចេះតែ អំពាវនាវឲ្យប្រជាពលរដ្ឋទៅមើលឈ្មោះខ្លួនឯងជារៀងរាល់ពេលរដូវបោះឆ្នោត។ ដូចឆ្នាំនេះ ឆ្នាំបោះឆ្នោតអញ្ចឹងជាឆ្នាំសំខាន់ណាស់ដែលត្រូវទៅមើលទៅ។ គេធ្វើចុះឈ្មោះបោះឆ្នោតរៀងរាល់ឆ្នាំអញ្ចឹងទេវាធ្វើឲ្យប្រជាពលរដ្ឋធុញទ្រាន់ដែរ។តាមពិតបើគេធ្លាប់បានចុះឈ្មោះហើយបើប្រព័ន្ធហ្នឹងវាធានាបានគុណភាពត្រឹមត្រូវហ្នឹងគឺបានន័យថាឈ្មោះគេដាក់ក្នុងបញ្ជីហើយគ្មានត្រូវបានកែប្រែអ្វីទេ»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថាប្រជាពលរដ្ឋត្រូវទៅមើលឈ្មោះជារៀងរាល់ឆ្នាំដោយសារតែគ្មានការធានាពីភាពត្រឹមត្រូវនិងគ្មានការប្រែប្រួល។
ប្រជាពលរដ្ឋខ្មែរជាង៩លាននាក់ក្នុងចំណោមជាង១៤លាននាក់ដែលត្រូវគេដឹងថាមានសិទ្ធិបោះឆ្នោតដើម្បីជ្រើសរើសគណបក្សដែលមានគោលនយោបាយល្អ ហើយដែលពួកគេពេញចិត្តថាអាចដឹកនាំប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍបែបទំនើប។
លោក គុល បញ្ញានៃអង្គការខុមហ្រែ្វលបានអះអាងថា ការបោះឆ្នោតជាសកល នេះ មានសារៈសំខាន់ដោយសារថាពលរដ្ឋដែលជាម្ចាស់អំណាច ម្ចាស់ឆ្នោត ត្រូវរើសតំណាងរាស្ត្រល្អដើម្បីឲ្យ តំណាងរាស្ត្រហ្នឹងជ្រើសរើសនាយករដ្ឋមន្ត្រី ដឹកនាំប្រទេស។
«នីតិប្បញ្ញតិហ្នឹង រដ្ឋសភាហ្នឹង តាមរយៈតំណាងរាស្ត្រហ្នឹងគេនឹងពិនិត្យមើលក្នុងការបោះឆ្នោតទុកចិត្ត បង្កើតរដ្ឋាភិបាលថ្មីចំពោះគណបក្សណាដែលបានឈ្នះឆ្នោតច្រើនជាងគេដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ អញ្ចឹងរដ្ឋាភិបាលហ្នឹងគឺនឹងបានការទុកចិត្តពីសភា ពីអ្នកតំណាងរាស្ត្រដែលយើង(ពលរដ្ឋ)បោះឆ្នោតឲ្យ ហ្នឹងទៅ…អញ្ចឹងសំខាន់»។
ប្រជាពលរដ្ឋអ្នកបោះឆ្នោតត្រឹមតែប្រមាណ៦០ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោត បានចេញទៅបោះឆ្នោតសឹងតែគ្រប់ពេលបោះឆ្នោតប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីជ្រើសរើសគណបក្សនយោបាយដែលពួកគេគិតថាអាចផ្ញើវាសនាបាន។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់អំណាចជាង៣០ឆ្នាំបានឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០០៨ មានអាសនៈ ក្នុងរដ្ឋសភា ចំនួន៩០ក្នុងចំណោមអាសនៈ១២៣ ដែលមិនចាំបាច់ ត្រូវការសំឡេង គណបក្សជំទាស់របស់លោក សម រង្ស៉ីដែលជាប់លេខ២និង គណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខាដើម្បីរៀបចំរដ្ឋាភិបាលនោះទេ។ គណបក្សនេះ គ្រប់គ្រងស្ថាប័នរដ្ឋតែម្នាក់ឯង ទាំងស្ថាប័ននីតិប្បញ្ញតិ នីតិប្រតិបត្តិ តុលាការ ដែលក្រុមមន្ត្រីសង្គមស៊ីវិល និងគណបក្សជំទាស់ចាត់ទុកថាគ្មាន ប្រព័ន្ធមួយ ដែលអាចឆែកឆេពីការដឹកនាំរបស់គណបក្សកាន់អំណាចមួយ នេះថាត្រឹមត្រូវឬទេ៕