ឧស្សាហកម្មទេសចរណ៍របស់អេហ្ស៊ីបរីកចម្រើន តែមិនទាន់គ្រប់គ្រាន់
ក្រុមអាជ្ញាធរអេហ្ស៊ីបនិយាយថា ឧស្សាហកម្មទេសចរណ៍ដែលស្រុតចុះរបស់ប្រទេសនេះ កំពុងរីកចម្រើនឡើងវិញ ដោយចំនួនទេសចរណ៍កើន៧០ភាគរយនៅរដូវក្តៅនិងនៅដើមរដូវស្លឹកឈើជ្រុះ។ ក៏ប៉ុន្តែ នៅពេលដែលកន្លែងកំសាន្ត និងទេសភាពប្រវត្តិសាស្ត្រ ទទួលបានការហូរចូលច្រើននៃទស្សនិកជននោះ ក្រុមអ្នកវិភាគនិយាយថា អសន្តិសុខដែលមានជាបន្ត ធ្វើឲ្យតំបន់នោះមានគ្រោះថ្នាក់ ហើយនិងមិនបានទទួលប្រាក់ចំណេញគ្រប់គ្រាន់ដើម្បីកែប្រែសេដ្ឋកិច្ចរបស់ប្រទេស ដែលរំខានដោយអសន្តិសុខបានទេ។ Heather Murdock រាយការណ៍បន្ថែមឲ្យវីអូអេពីទីក្រុង Sharm el-Sheik ដែលជាទីក្រុងកំសាន្តរបស់ Egypt ហើយអ្នកស្រីនុច សារីតា ជូនសេចក្តីប្រែសម្រួល៕