មន្រ្តីសុខភាពអន្តរជាតិ៖ ចំនួននៃអ្នកឆ្លងជំងឺអ៊ីបូឡាថ្មីក្នុងតំបន់អាហ្វ្រិកខាងលិច កំពុងធ្លាក់ចុះ
មន្រ្តីសុខភាពអន្តរជាតិនិយាយថា ចំនួននៃអ្នកឆ្លងជំងឺអ៊ីបូឡាថ្មីក្នុងតំបន់អាហ្វ្រិកខាងលិច កំពុងធ្លាក់ចុះ។ ថ្វីបើមានភាពប្រសើរឡើងក៏ដោយ អង្គការសហប្រជាជាតិ កំពុងអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយប្រយុទ្ធប្រឆាំងមេរោគដ៏សាហាវនេះ។ មន្ទីរពេទ្យមួយនៅក្នុងប្រទេសស្វីស បានចាប់ផ្តើមធ្វើតេស្តថ្នាំថ្មីសម្រាប់ចាក់ការពារជំងឺអ៊ីបូឡា។ លោក ជឹង ប៉ូជីន ជូនសេចក្តីរាយការណ៍របស់ Zlatica Hoke ដែលរាយការណ៍ថា ឱសថដែលពិសោធន៍នោះ បានត្រូវសាកល្បងជាលើកដបូងលើពួកអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អ៕