ការរញ្ជួយដីដ៏មានកម្លាំងខ្លាំងមួយបានវាយប្រហារភាគខាងលិចប្រទេសជប៉ុន។ ការរញ្ជួយដីដែលមានកម្រិត៦.៦ នឹងមានជម្រៅរាក់ត្រឹម១០គីឡូម៉ែត្រនោះ បានវាយ ប្រហារទីក្រុងសមុទ្រ Tottori បែបប្រណិតរបស់ប្រទេសជប៉ុននៅរសៀលថ្ងៃសុក្រនេះ។
ការរញ្ជួយដីដ៏កក្រើកខ្លាំងក្លានេះ បានធ្វើឲ្យដាច់ចរន្តអគ្គិសនីដល់ផ្ទះអ្នកស្រុករាប់ម៉ឺន ខ្នង។ មន្ត្រីក្រុង លោក Koji Nakahara បាននិយាយថា វាបានរង្គោះរង្គើយ៉ាងសាហាវ នៅឆ្នេរសមុទ្រHokuel ។ តែគេពុំទាន់ឃើញមានរបាយការណ៍ស្តីពីចំនួនមនុស្សរង របួស និងការខូតខាចជាដំណំនោះនៅឡើយទេ។
ក្រុមមន្ត្រីផ្នែកឧត្តុនិយមបានព្យាករណ៍ថា ការរញ្ជួយដីនេះទំនងជាមិននាំឲ្យមានរលក យក្សស៊ូណាមីទេ៕