ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការទម្លាក់​ចោល​ការ​ចោទប្រកាន់​ប្រឆាំង​លោក Kenyatta ត្រូវ​គេ​មើល​ឃើញ​ថា ជា​បរាជ័យ​ដល់​​យុត្តិធម៌​​អន្តរជាតិ


​ប្រធានា​ធិបតី Uhuru Kenyatta ​នៃ​ប្រទេស​កេនយ៉ា(ស្តាំ)។
​ប្រធានា​ធិបតី Uhuru Kenyatta ​នៃ​ប្រទេស​កេនយ៉ា(ស្តាំ)។

ពួក​អ្នក​គាំទ្រ​សិទ្ធិ​មនុស្ស​ និយាយ​ថាការ​សម្រេច​របស់រដ្ឋ​អាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិដើម្បី​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​ប្រធានា​ធិបតី Uhuru Kenyatta ​នៃ​ប្រទេស​កេនយ៉ា ​ជា​បរាជ័យ​ដល់​យុត្តិធម៌​អន្តរជាតិ។ ​ពួកគេ ​និយាយ​ថា ​វា ក៏​ជា​ការ​ដើ​ថយ​ក្រោយ​មួយ​សម្រាប់​តុលាការ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ទីក្រុង​ឡាអេរ៍ដែល​បាន​ចោទ​ប្រកាន់​មនុស្សតែ​២នាក់​ហើយ​បាន​បិទ​រឿង​ក្តី​ទាំងអស់​ចំ​នួន​៣នៅ​ក្នុង​ប្រវត្តិសាស្រ្ត១២ឆ្នាំ​របស់​ខ្លួន។

សេចក្តីសម្រេចចិត្តដើម្បី​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​ប្រធានា​ធិបតី Uhuru Kenyatta បាន​ត្រូវ​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​សេចក្តី​លាយលក្ខណ៍​អក្ស​រដ៏​ខ្លី​មួយ​ដោយ​ប្រធាន​រដ្ឋ​អាជ្ញា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។

លោកស្រី Fatou Bensouda ​បាន​ស្តីបន្ទោសរដ្ឋាភិបាល​កេនយ៉ាចំពោះ​ការ​ខក​ខានមិន​បាន​ផ្តល់​អ្វី​ដែល​លោកស្រី ​បាន​ហៅ​ថា ការ​ជួយឧបត្ថម្ភដ៏​សំខាន់។​លោកស្រី​ ក៏​បាន​លើក​ឡើង​ពី​ឧបសគ្គ​នានា​ ​រួមមាន​ការចោទ​ប្រកាន់​ពី​សេចក្តី​រាយការណ៍​ខុស​របស់​បណ្តាញ​ព័ត៌មាន​និង​ការ​ខំ​ប្រឹងប្រែង​ដើម្បី​បំភិត​បំភ័យអ្នក​ដែល​នឹង​ធ្វើ​សាក្សី។

សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី ​បាន​កើត​មាន​ឡើង២ថ្ងៃ​បន្ទាប់​ពី​ចៅក្រម​របស់​តុលាការ​ឧក្រិដ្ឋ​កម្មអន្តរជាតិ (ICC) ​បាន​ផ្តល់ពេល​វេលា​មួយ​សប្តាហ៍​ដល់​ពួក​រដ្ឋអាជ្ញា​ដើម្បី​ពង្រឹង​រឿង​ក្តី​របស់​ខ្លួន​ឬ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រធានា​ធិបតី​ប្រទេសកេនយ៉ា។

លោក Kenyatta ​បាន​ប្រឈមការចោទ​ប្រកាន់​បទ​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិពី​ការ​ធ្វើ​មេគំនិត​នៃ​អំពើ​ហឹង្សា​ក្រោយ​ការ​បោះឆ្នោតដែល​បាន​សម្លាប់​មនុស្ស​ជាង​១​ពាន់​នាក់កាល​ពី​ចុង​ឆ្នាំ​២០០៧​ហើយ​នឹង​ដើម​ឆ្នាំ​២០០៨។

លោក Kenyatta ​ហើយ​នឹង​ពួក​អ្នកគាំទ្រ​របស់​លោក ​កំពុង​ស្រែក​អប​អរ​សាទរ​ដល់​លទ្ធ​ផល​នេះ​ថា ​ជាការ​បង្ហាញ​ពី​ការ​គ្មាន​ទោស​ពៃរ​របស់​លោក។ក៏ប៉ុន្តែ ​ពួក​អ្នកគាំទ្រ​សិទ្ធិ​មនុស្ស​ដូចជាលោកស្រី Liz Evenson នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch មើល​ឃើញ​ថា ​វា ​ជា​ការ​ដើ​ថយ​ក្រោយ​មួយ​សម្រាប់​យុត្តិធម៌​ និង​បរាជ័យ​របស់​ជន​រង្គ្រោះកេនយ៉ា។

«ដោយ​ហេតុ​ដូច្នេះ​ហើយរឿង​ក្តីនេះ ​ប្រាកដ​ជា​មាន​សារៈ​សំខាន់​ដើម្បី​ពិនិត្យ​មើលអ្វី​ដែល​បាន​កើត​មាន​ឡើង​ហើយ​នឹង​អ្វី​ដែល​បាន​ធ្វើ​ដើម្បី​ឲ្យ​មាន​កិច្ច​សហ ប្រតិបត្តិការ ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួក​សាក្សី បានទទួលការការ​ពារ ​អ្វី​ដែល​អាច​ធ្វើ​បានដើម្បី​តបត​ការ​ឃោស​នា​របស់​រដ្ឋាភិបាល​កេនយ៉ា​ប្រឆាំង​នឹង​តុលាការ​ ​ដែល​មាន​ឥទ្ធិ​ពល​ពិតប្រាកដលើ​រឿងក្តី​នេះ ​ពីព្រោះ​តែ ​វា ​បាន​ធ្វើ​ឲ្យ​មនុស្សមាន​ឆន្ទៈ​តិចតួច​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​តុលាការ​នោះ»។

លោកស្រី Evenson ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​សេចក្តី​សម្រេចចិត្តរបស់​តុលាការ ​អាច​ធ្វើ​ឲ្យមាន​ចំណាត់​ការ​កាន់​តែ​ខ្លាំង​ឡើង​ពី​ប្រទេស​ផ្សេង​ទៀត​ដែល​ជា​ផ្នែក​មួយ​នៃ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ (ICC)។

«តើ​មាន​មធ្យោបាយណា​ដែល​សហគមន៍​អន្តរជាតិ​ ​អាច​មាន​ប្រតិកម្ម​ដើម្បី​គាំទ្រ​តុលាការដើម្បី​សង្កត់​ពីសារៈ​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយប្រទេស​កេន​យ៉ា? កិច្ច​ខំ​ប្រឹងប្រែង​ខ្លះ​ ​បាន​ត្រូវ​ធ្វើ​ឡើង ក៏ប៉ុន្តែ ​តើ​ល្មម​គ្រប់​គ្រាន់​ដែរឬទេ​?»។

​ចាប់​តាំង​ពី​ចូល​ជាធរមាន​ក្នុង​ឆ្នាំ​២០០២មក តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ (ICC) ​បាន​បញ្ចប់​រឿងក្តី​៣គត់ ​រួមមាន​រឿងក្តី​មួយ​ដែល​បាន​បញ្ចប់​នៅ​ដើមសប្តាហ៍​មុនប្រឆាំង​លោក Thomas Lubanga ​ស្តេចក្រាញ់កុងហ្គោ។ មនុស្ស​ខ្លះ ​បាន​រឹះ​គន់ថា ការកាត់​ទោស​ធ្វើ​នោះ ​ធ្វើយឺត​ពែក។ហើយ ​ជន​ជាតិ​អាហ្វ្រិក​ជាច្រើន ​ជឿ​ជាក់​ថា ​វា ​ជាការ​មិន​ត្រឹម​ត្រូវ​ដែល​ផ្តោត​តែលើរឿងក្តី​អាហ្វ្រិក​ដើម្បី​កាត់​ទោស​នោះ ​ក៏ប៉ុន្តែ​ តុលាការ​ឧក្រិដ្ឋ​កម្មអន្តរជាតិ​ (ICC)នេះ ​បាន​ច្រាន​ចោលការរឹះគន់នេះ។

ដូច​ជា​លោកស្រី Evenson ដែរ ​លោក Anthony Dworkin ​ជា​អ្នក​ឯកទេស​សិទ្ធិ​មនុស្ស​នៅ​ក្រុម​ប្រឹក្សា​ទំ​នាក់ទំនង​ការ​បរទេស​របស់សហភាព​អឺរ៉ុប ​ជឿជាក់​ថា ​មាន​មេរៀនដែល​ត្រូវ​រៀននៅក្នុង​រឿងក្តី​របស់​លោក Kenyatta។

«រឿងក្តី​នេះ មួយ​កម្រិត​គឺ​ជា​ការបរាជ័យ​នៃ​យុទ្ធសាស្រ្ត​របស់​ក្រុមរដ្ឋ​អាជ្ញា រួមជា​មួយ​រឿងក្តី​មួយ​ដែល​ប្រទេសពាក់​ព័ន្ធ​នេះ ​មិន​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ។ក៏ប៉ុន្តែ ​វា ​មិន​បាន​ចង្អុល​បង្ហាញថា តុលាការ​ មិនត្រូវ​ដេញតាម​ពួក​មេ​ដឹកនាំ​នយោបាយ​នោះ​ទេ។វា ​អាស្រ័យ​ទៅលើ​ភស្តុតាង​ក្នុង​រឿងក្តី​នេះ។មេរៀន​គឺ​ថា តុលាការ ​ត្រូវ​ចាត់​វិធានការ​យ៉ាង​ប្រុង​ប្រយ័ត ​ជា​ពិសេស​នៅ​ក្នុង​រឿងក្តី​ស្មុគ្រស្មាញ​ទាំង​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​តុលាការ ​មាន​ភស្តុតាង​ជាក់លាក់ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​ដែលខ្លួន ​ចង់​ធ្វើ»។

តុលាការ ​មិន​បានឲ្យ​លោក Kenyatta រួច​ខ្លួន​ទេ ដែល​មាន​ន័យ​ថា ​ការ​ចោទ​ប្រកាន់ ​អាច​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អនាគត ​ប្រសិនបើ ​មាន​ភស្តុតាង​បន្ថែម​ទៀត។

​ក្នុង​ខណៈ​នោះ​ដែរ ​តុលាការ​ឧក្រិដ្ឋ​កម្មអន្តរជាតិ (ICC) ​បន្តកាត់​ទោសលោក William Ruto អនុប្រធានា​ធិបតី​កេនយ៉ា​ ​ដែល​រងការ​ចោទ​ប្រកាន់​ពី​ការរៀប​ចំ​អំពើ​ហឹង្សា​ក្រោយការ​បោះ​ឆ្នោតនេះ​ដែរ៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG