ក្រុមឧទ្ទាម Al Shabab ប្រទេសសូម៉ាលី បាននិយាយថាខ្លួនបានបាញ់ទម្លាក់ យន្តហោះយោធាប្រទេសកេនយ៉ាដែលកំពុងវិលត្រឡប់មកពីបំពេញបេសកកម្ម វាយប្រយុទ្ធក្នុងប្រទេសសូម៉ាលី។ តែប្រទេសកេនយ៉ាវិញនិយាយថាយន្តហោះ នោះធ្លាក់ដោយសារបច្ចេកទេសទេ។
មន្ត្រីយោធាសូម៉ាលីនិយាយថាយន្តហោះនោះបានបង្កបញ្ហាខ្លួនឯងនៅពេល ហោះត្រឡប់ពីបេសកកម្មក្នុង«ចាម៉ាអាម» (Jamaame) ភាគខាងត្បូងប្រទេស សូម៉ាលី ហើយបានធ្លាក់នៅតំបន់ Kismayo ។
អ្នកនាំពាក្យម្នាក់របស់ក្រុមឧទ្ទាម Al Shabab ប្រកាសថាខ្មាន់កាំភ្លើងរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះសម្លាប់អតីតសមាជិកសភា និងធ្វើឲ្យរបួសសមាជិក សភាផងដែរ ក្នុងប្រតិបត្តិការបើកឡានបាញ់ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី។
វីអូអេភាសាសូម៉ាលី បានដកស្រង់សំដីក្រុមសាក្សីក្នុងប្រទេសសូម៉ាលីមក បញ្ជាក់ថាយន្តហោះនោះបានធ្លាក់ក្នុងភូមិ Lafaha Ragga តែពួកគេមិនអាច បញ្ជក់មូលហេតុនៃការធ្លាក់នោះបានទេ។