ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ប្រឈម​មុខ​នឹង​យុទ្ធនាការ​សំខាន់​បំផុត​អំពី​គោនយោបាយ​អន្តោប្រវេសន៍


លោក Trump បាន​ឡើង​លើ​វេទិកា​ជាមួយ​គ្រួសារ​របស់​ Sarah Root នៅ​ឯ​យុទ្ធនាការ​ឃោសនា​មួយ។ Sarah Root បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​អ្នកបើក​បរ​ស្រវឹង​គឺ​ជា​ជន​អន្តោប្រវេសន៍​ដែល​រស់​នៅ​ក្នុង​ស.រ.អា.​ដោយ​ខុស​ច្បាប់។
លោក Trump បាន​ឡើង​លើ​វេទិកា​ជាមួយ​គ្រួសារ​របស់​ Sarah Root នៅ​ឯ​យុទ្ធនាការ​ឃោសនា​មួយ។ Sarah Root បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​អ្នកបើក​បរ​ស្រវឹង​គឺ​ជា​ជន​អន្តោប្រវេសន៍​ដែល​រស់​នៅ​ក្នុង​ស.រ.អា.​ដោយ​ខុស​ច្បាប់។

លោក ​Donald Trump ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋប្រឈម​មុខ​នឹង​ពេល​វេលា​សំខាន់​ក្រៃ​លែង​មួយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា. ​ដើម្បី​ប្រឆាំង​នឹង​លោក​ស្រី​ Hillary Clinton នៅ​ពេល​ដែល​លោក​នឹង​ពន្យល់​អំពី​គោល​នយោបាយអន្តោ​ប្រវេសន៍​ដែល​ជា​បញ្ហា​សំខាន់​នៅ​ក្នុង​ការ​ឈរ​ឈ្មោះ​របស់​លោកសម្រាប់​តំណែង​ជាន់​ខ្ពស់​បំផុត​ក្នុង​សេតវិមាន។

លោក ​Trump ​នឹង​លាត​ត្រដាង​ផែនការ​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​រដ្ឋ​ Arizona ដែល​ជា​រដ្ឋមួយ​ក្នុង​តំបន់​និរតី​ប្រទេស​អាមេរិក​ នៅ​តាម​ព្រំដែន​ខាង​ត្បូង​នៃ​ស.រ.អា.​ជា​មួយ​ប្រទេសម៉ិកស៊ិក។ ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ តំបន់​នេះ​ជា​កន្លែង​មួយក្នុង​បណ្តា​កន្លែង​នានា​ដែល​ស.រ.អា.​បាន​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​កាត់​បន្ថយ​លំហូរ​ពួកជន​ចំណាក​ស្រុក​ខុស​ច្បាប់​ចូល​មក​ក្នុង​ប្រទេស​អាមេរិក។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ លោក Trump បាន​បង្ហាញ​សញ្ញា​ចម្រុះ​អំពី​ថា​តើ​លោក​នៅ​តែ​គាំទ្រ​ការ​អំពាវនាវ​ដំបូង​របស់​លោក​ក្នុង​ការ​បង្កើត​«កង​កម្លាំង​បណ្តេញ»​មួយ​សម្រាប់​បញ្ជូន​ពួក​ជន​អន្តោប្រវេសន៍​គ្មាន​ឯកសារ​១១លាន​នាក់​ដែល​រស់​នៅ​រួច​ស្រេច​ហើយ​នៅ​ក្នុងស.រ.អា.​ ឱ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ពួក​គេ​វិញ​ឬបែប​ណា។

លោក ​Trump ​បាន​សរសេរ​តាម​ Twitter ​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​មក ​ខ្ញុំ​បាន​និយាយ​ថា ​ខ្ញុំ​នឹង​កសាង​មហា​កំផែង​មួយ​តាម​ព្រំដែន​ខាង​ត្បូង​និង​កន្លែង​ច្រើន​ថែម​ទៀត​ដើម្បី​បញ្ឈប់​អន្តោប្រវេសន៍ខុស​ច្បាប់។ សូម​រង់​ចាំ​មើលនៅ​ថ្ងៃ​ពុធ»។

គោល​ជំហរ​ជាតិនិយមប្រឆាំង​នឹង​អន្តោប្រវេសន៍ដោយ​គ្មាន​ងាករេរបស់​លោកTrump បាន​ធ្វើ​ឱ្យ​លោក​ទទួល​ការ​គាំទ្រ​ធំទូលាយ​ក្នុង​ការ​បោះឆ្នោត​បឋម​តាម​រដ្ឋ​ដើម្បី​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋដោយ​ជួយ​ឱ្យ​លោក​មាន​ជ័យជម្នះ​លើ​ពួក​អ្នក​នយោបាយ​មាន​បទ​ពិសោធន៍​ច្រើន​ដោយ​លោក​បាន​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដំបូង​របស់​លោក​សម្រាប់​ការ​កាន់​តំណែង​តាម​រយៈការ​បោះឆ្នោត។

ក៏​ប៉ុន្តែ​ការ​ស្ទង់មតិ​ក្នុង​ប្រទេស​ជាតិ​ក្នុង​ពេល​តិច​ជាង​បី​ខែ​មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី៨​ខែ​វិច្ឆិកា​ប្រឆាំង​នឹង​លោកស្រី​ Clinton ​បង្ហាញ​ថា​ អ្នក​បោះឆ្នោត​ច្រើន​នាក់​ក្នុង​មណ្ឌល​បោះឆ្នោត​ធំជាង​មុន​ បាន​ជំទាស់​នឹង​ការ​បញ្ជូន​ក្រុមគ្រួសារ​ជា​ច្រើន​ដែល​សមាជិក​ច្រើន​នាក់​បាន​រស់​នៅ​ក្នុង​ប្រទេស​អាមេរិក​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ត្រឡប់​ទៅ​កាន់​ប្រទេស​ពួក​គេ​វិញ។

លោកស្រី​ Clinton ​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ដែល​ស្វះ​ស្វែង​ឱ្យ​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រីទី​មួយ​ មាន​ការ​គំាទ្រ​នាំ​មុខ​លោក ​Trump ៥​ភាគ​រយ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្មីៗ​បំផុត​នៅ​ទូទាំង​ប្រទេសដែល​ធ្វើ​ឡើង​ដោយ​គេហទំព័រ​នយោបាយ​ realclearpolitics.com។​

ការ​ស្ទង់​មតិ​រួម​គ្នា​ប្រចាំ​សប្តាហ៍​កាល​ពី​ថ្ងៃអង្គារ​រវាង​បណ្តាញ​ទូរទស្សន៍​ NBC News ​និង​ Survey Monkey ​បាន​បង្ហាញថា​ លោកស្រី​ Clinton នាំ​មុខ​លោកTrump ​៤៨​ភាគរយ​ទល់​នឹង​៤២​ភាគរយ ​ដោយ​ចុះ​ថយ​ពី​ការ​នាំ​មុខ​ចំនួន​៨ភាគ​រយ​កាល​ពី​មួយ​អាទិត្យមុននេះ៕

XS
SM
MD
LG