កម្មវិធីឌីជីថលផ្លាស់ប្តូរការរៀនសូត្រនៅតាមតំបន់ជនបទក្នុងប្រទេសម៉ាឡាវី
រដ្ឋាភិបាលប្រទេសម៉ាឡាវីបានសហការជាមួយទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ដែលគេស្គាល់ថា អង្គការយូនីសេហ្វ និងក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តដើម្បីជួយសិស្សានុសិស្សនៅតាមជនបទក្នុងប្រទេសម៉ាឡាវីរៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់។ តាមរយៈគម្រោង Connect-a-School សាលារៀនសាធារណៈត្រូវបានបំពាក់ដោយទូរទស្សន៍ទំនើប tablets និងការតភ្ជាប់អ៊ីនធឺណិតដោយឥតគិតថ្លៃ ដើម្បីលើកកម្ពស់ការរៀនសូត្រតាមបែបឌីជីថលក្នុងចំណោមសិស្សានុសិស្ស។ ទោះយ៉ាងណាក៏ដោយ សាលារៀនមួយចំនួនថ្លែងថា បញ្ហាប្រឈមគឺកង្វះឧបករណ៍មួយចំនួន។ លោក Lameck Masina នៃ VOA រាយការណ៍ពីស្រុក Dedza ប្រទេសម៉ាឡាវី។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៣ កុម្ភៈ ២០២៥
ឥណ្ឌានិងចិនស្តារជើងហោះហើរត្រង់ទៅវិញទៅមក
-
១១ កុម្ភៈ ២០២៥
ជនជាតិអ៊ុយក្រែននៅរដ្ឋ Colorado បើកអាជីវកម្មលក់ម្ហូបតាមរថយន្ត
-
១១ កុម្ភៈ ២០២៥
មេដឹកនាំពិភពលោកគ្រោងនឹងជួបគ្នានៅសន្និសីទសន្តិសុខក្រុង Munich