ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះណា​លោក Bidenនាំមុខ​នៅក្នុង​ការស្ទង់មតិ​នានា តែ​គ្រោះថ្នាក់​នៅ​តែ​មាន​នាពេល​ខាងមុខ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ចូល​មកដល់​នៅ​ប្រមាណ​១០០​ថ្ងៃ​ទៀត​ខាងមុខ​នេះ ការស្ទង់មតិ​នានា​បង្ហាញ​ថា លោក Joe Bidenដែល​គេ​សន្មត​ថា នឹង​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិប​តេយ្យ កំពុងនាំ​មុខ​លោក​ប្រធានាធិបតី Donald Trump ខណៈ​ការគាំទ្រ​លោក​បាន​ធ្លាក់ចុះ​ដោយសារ​ការស្លាប់​ដោយ​វីរុស​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក បន្ត​កើន​ឡើង។ ទោះជា​យ៉ាងណា​ក្តី លោក Brian Padden នៃ​វីអូអេ​រាយការណ៍​ថា ការបោះឆ្នោត​ប្រធានាធិបតី​នេះ នឹង​អាច​នៅតែ​ប្រក្រៀកប្រកិតគ្នា ដោយសារ​តែ​វា​អាច​លែង​ក្លាយជា​ការធ្វើ​ប្រជាមតិ​លើ​លោក​ប្រធានាធិបតី​ហើយ ប៉ុន្តែ វា​គឺជា​ការជ្រើសរើស​រវាង​លោក Trump និង​លោក Biden ហើយ​នៅ​ពេល​នោះ​ទាំង​ប្រវត្តិ​ការងារ និង​សំណើរ​នានា​របស់​លោក Biden នឹង​មាន​ការត្រួតពិនិត្យ​កាន់តែ​ខ្លាំង នៅពេល​លោក​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​ប្រជាធិបតេយ្យ​ជា​ផ្លូវកា​រនៅ​៣សប្តាហ៍​ទៀត​នេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG