ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នកវិទ្យាសាស្ត្រ​៖ ការកាប់បំផ្លាញ​ព្រៃឈើ​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុនចាញ់​ប្រភេទ​កម្រ​ម៉្យាង


រូប​ឯកសារ៖ កម្មករ​លឺ​សែង​កំណាត់​ឈើ​ នៅ​ឃ្លាំង​ស្តុក​ឈើ​មួយ​ក្នុង​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០០៧។
រូប​ឯកសារ៖ កម្មករ​លឺ​សែង​កំណាត់​ឈើ​ នៅ​ឃ្លាំង​ស្តុក​ឈើ​មួយ​ក្នុង​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០០៧។

យោង​តាម​អ្នកវិទ្យាសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ London School of Hygiene and Tropical Medicine ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​កំពុង​តែ​បង្ក​ឲ្យ​មាន​ការកើន​ឡើង​នូវ​ជំងឺ​គ្រុនចាញ់​ប្រភេទ​ម៉្យាង​កើត​លើ​មនុស្ស​ ដែល​ជា​ធម្មតា​កើត​តែ​លើ​សត្វ​តែ​ប៉ុណ្ណោះ។

អ្នកស្រាវជ្រាវ​បាន​ផ្តោត​លើ​រដ្ឋ Sabah ដែល​មាន​ផ្ទៃដី​៣០០០​គីឡូម៉ែត្រការេ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ជាមួយ​នឹងចំនួន​ប្រជាជន​ ១២០.០០០​នាក់​។ ព្រៃឈើ​ជា​ច្រើន​ត្រូវ​បាន​កាប់បំផ្លាញ​ដើម្បី​ផលិត​ប្រេង​ត្នោត​និង​ផលិតផល​ផ្សេង​ទៀត។

តាមរយៈ​ការប្រើប្រាស់​ទិន្នន័យ​នៅ​តាម​មន្ទីរពេទ្យ​និង​រូបថត​ពី​លើ​អាកាស​ ក្រុម​អ្នកវិទ្យាសាស្រ្ត​បាន​រក​ឃើញ​ថា ​ការប្រែប្រួល​ទៅ​លើ​ការប្រើប្រាស់​ដី​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ការកើនឡើង​នូវ​ជំងឺ​គ្រុនចាញ់​ប្រភេទ​ម្យ៉ាង​កើត​លើ​មនុស្ស​ ដែល​ទូទៅ​កើត​តែ​លើ​សត្វ​តែ​ប៉ុណ្ណោះ។ ជំងឺ​គ្រុនចាញ់​នោះ​មាន​ឈ្មោះ​ថា Plasmodium knowlesi ​។

ក្រុម​អ្នកស្រាវជ្រាវ​និយាយ​ថា ការឆ្លង​ជំងឺ​នេះ​អាច​ពន្យល់​បាន​ថា វា​បណ្តាល​មក​ពី​ការចូល​ទៅ​ក្នុង​ព្រៃ​ដែល​ជា​ជម្រក​របស់​សត្វស្វា​ប្រភេទ​ម៉្យាង និង​សត្វមូស​ដែល​ចម្លង​ជំងឺ​គ្រុនចាញ់​នេះ។ អ្នកភូមិ​ជាច្រើន​ត្រូវ​បាន​គេ​ជួល​ឲ្យ​កាប់​ព្រៃ​និង​ពង្រីក​ផ្ទៃដី​ធ្វើ​កសិកម្ម។

បច្ចុប្បន្ន​នេះ ជំងឺ​គ្រុនចាញ់​ប្រភេទ Plasmodium knowlesi នេះ​កើត​លើ​មនុស្ស​ក្នុង​តំបន់​ជាច្រើនក្នុង​ប្រទេស​ម៉ាឡេស៊ី​និង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍៕

XS
SM
MD
LG