ឆ្នាំ២០១៤ឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសរបស់លោកអូបាម៉ា
ក្នុងឆ្នាំ២០១៤នេះ លោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ាប្រឈមនឹងគោលនយោបាយការបរទេសធំៗបំផុតមួយចំនួនក្នុងតំណែងប្រធានាធិបតីរបស់លោក។ បញ្ហាប្រឈមទាំងនេោះមាន៖ បញ្ហាប្រទេសអ៊ុយក្រែន ការងើបឡើងរបស់ពួករដ្ឋឥស្លាម ការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្កានិស្ថានដែលគ្មានស្ថិរភាព ការរីករាលដាលជំងឺអុីបូឡានៅអាហ្វ្រិកខាងលិច ហើយនិងការប្រកាសរបស់លោកដ៏ភ្ញាក់ផ្អើលអំពីការធ្វើទំនាក់ទំនងជាធម្មតាជាមួយប្រទេសគុយបា ដែលជាសត្រូវដ៏យូរនោះ។ លោក Luis Ramirez អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមានពិនិត្យមើលថា តើឆ្នាំនេះមានការជួយរៀបចំកេរតំណែលគោលនយោបាយការបរទេសដូចម្តេច ដែលពេលខ្លះត្រូវគេពណ៌នាថា មិនមានភាពច្បាស់លាស់ ស្មុគស្មាញ និងមានជម្លោះនោះ៕