គម្រោងថវិកាចំណាយរបស់លោកប្រធានាធិបតីអាចស្ទះនៅសភា
គម្រោងថវិកាចំណាយរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាចំនួន៤លានលានដុល្លារ រួមមាន៥៨៥ពាន់លានសម្រាប់យុទ្ធសាស្ត្រសន្តិសុខនិងការពារជាតិ។ តួលេខនេះជិតស្មើនឹង១៥%នៃថវិកាសរុប ហើយមានសំណើ២៥ពាន់លានដុល្លារច្រើនជាងថវិកាសម្រាប់ការពារជាតិកាលពីឆ្នាំមុន។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំមន្ទីរប៉ង់តាហ្គោនរាយការណ៍ពិស្តារ៕