ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រិះគន់​ម្នាក់​លើ​ប្រធានាធិបតី​ចិន​ត្រូវ​កាត់ទោស​ជាប់​ពន្ធនាគារ ១៨ ឆ្នាំ ពី​បទ​ពុករលួយ


ប៉ូលិស​ឈរ​យាម​នៅ​ច្រក​ចេញចូល​តុលាការ​កណ្តាល​លេខ ២ ប្រចាំ​ក្រុង​ប៉េកាំង។
ប៉ូលិស​ឈរ​យាម​នៅ​ច្រក​ចេញចូល​តុលាការ​កណ្តាល​លេខ ២ ប្រចាំ​ក្រុង​ប៉េកាំង។

មហាសេដ្ឋី​អចលទ្រព្យ​ចូល​និវត្តន៍​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​រិះគន់​លោក​ប្រធានាធិបតី Xi Jinping លើ​ការ​គ្រប់គ្រង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៨ ឆ្នាំ​ពី​បទ​ពុករលួយ។

ការ​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​តុលាការ​កណ្ដាល​លេខ ២ ប្រចាំ​ទីក្រុង​ប៉េកាំង បាន​ឱ្យ​ដឹង​ថា លោក Ren Zhiqaing ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស ដោយ​បាន​កិបកេង​ប្រាក់​រហូត​ដល់ ១៦ លាន​ដុល្លារ ពី​ក្រុមហ៊ុន​របស់​រដ្ឋ ដែល​លោក​ធ្លាប់​គ្រប់គ្រង​ពី​មុន ក៏​ដូចជា​ការ​សូកប៉ាន់ និង​រំលោភ​អំណាច​ដែល​បណ្ដាល​ឱ្យ​ក្រុមហ៊ុន​បាត់បង់​ប្រាក់​ប្រហែល ១៧ លាន​ដុល្លារ។

តុលារការ​បាន​ឱ្យ​ដឹង​ថា លោក Ren បាន​សារភាព​រាល់​ទោស​កំហុស​ទាំង​អស់ និង​មិន​ប្ដឹង​ឧទ្ធរណ៍​ទេ។ ក្រៅពី​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ លោក Ren ក៏​ត្រូវ​បាន​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ៦ សែន​ដុល្លារ​ផង​ដែរ។

លោក Ren ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ខែ​មីនា បន្ទាប់ពី​ចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ​រិះគន់​លើ​លោក​ប្រធានាធិបតី Xi Jinping ទាក់ទិន​នឹង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក Xi Jinping ទៅកាន់​មន្ត្រី ១៧០.០០០ នាក់​កាល​ពី​ខែ​កុម្ភៈ អំពី​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​បាន​រកឃើញ​ដំបូង​នៅ​ខែ​ធ្នូ ឆ្នាំ​មុន ក្នុង​ទីក្រុង Wuhan៕

XS
SM
MD
LG