ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍​ VOA៖ ឥណទាន​នាំ​មក​នូវ​ទាំង​ឱកាស និង​ហានិភ័យ


រូបឯកសារ៖ បុរស​កម្ពុជា​ម្នាក់​ឈរ​នៅ​ក្បែរ​ផ្ទាំង​បដា​ដែល​មាន​បង្ហាញ​រូបិយវត្ថុ​ផ្សេង​នៅ​ក្នុង​កម្មវិធី​សម្ពោធន៍​ទីផ្សារ​ភាគហ៊ុន​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ។ (AP Photo/ហេង ស៊ីនិត)
រូបឯកសារ៖ បុរស​កម្ពុជា​ម្នាក់​ឈរ​នៅ​ក្បែរ​ផ្ទាំង​បដា​ដែល​មាន​បង្ហាញ​រូបិយវត្ថុ​ផ្សេង​នៅ​ក្នុង​កម្មវិធី​សម្ពោធន៍​ទីផ្សារ​ភាគហ៊ុន​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ។ (AP Photo/ហេង ស៊ីនិត)

ឥណទាន​គឺជា​មូលធន​ដ៏​សំខាន់​ដែល​បង្កើត​ឲ្យ​មាន​ការ​បណ្តាក់​ទុន និង​ជំនួញ ដែល​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍ និង​កំណើន​សេដ្ឋកិច្ច។

កំណត់​និពន្ធ៖ ឥណទាន​គឺជា​មូលធន​ដ៏​សំខាន់​ដែល​បង្កើត​ឲ្យ​មាន​ការ​បណ្តាក់​ទុន និង​ជំនួញ ដែល​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍ និង​កំណើន​សេដ្ឋកិច្ច។ ក៏​ប៉ុន្តែ កំណើន​ឥណទាន​ត្រូវ​ដើរ​ឲ្យ​ស្រប​ទៅ​នឹង​សក្តានុពល​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​តម្រូវ​ឲ្យ​មាន​ការ​ឃ្លាំ​មើល និង​ត្រួត​ពិនិត្យ​ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​ពាក់​ព័ន្ធ ដើម្បី​ទប់​ស្កាត់​ហានិភ័យ​ហិរញ្ញ​វត្ថុ​ដែល​អាច​កើត​មាន​ឡើង។ នេះ​បើ​យោង​តាម​ការ​បក​ស្រាយ​របស់​លោក ហេង ឌីណា សេដ្ឋវិទូ​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​នៅ​ក្នុង​កម្មវិធី​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកល​លោក​របស់ VOA។ សូម​លោក​អ្នក​ស្តាប់បទ​សន្ទនា​រវាង​នាង ទែន សុខស្រីនិត នៃ VOA និង​លោក ហេង ឌីណា អំពី​ឱកាស និង​ហានិភ័យ​នៃ​កំណើន​ឥណទាន។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG