ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​ធ្វើការ​រាប់​លាន​នាក់​នៅ​សហរដ្ឋអាមេរិក​បាត់បង់​ការងារ​ពេល​មាន​ការ​រាលដាល​វីរុសកូរ៉ូណា​


រូបឯកសារ៖ បុរសម្នាក់ទទួលយកសម្ភារៈជំនួយផ្តល់ទៅឲ្យក្រុមមន្រ្តីសុខាភិបាល នៅក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ទទួលយកសម្ភារៈជំនួយផ្តល់ទៅឲ្យក្រុមមន្រ្តីសុខាភិបាល នៅក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

កាលពី​សប្តាហ៍​ទី​បួន​នៃ​ខែ​មីនា ​ អ្នក​ធ្វើការ​នៅ​អាមេរិក​ជិត​៣​លាន​៣​សែន​នាក់​បាន​ដាក់​ពាក្យ​សុំ​ប្រាក់​អត្ថប្រយោជន៍​នៅ​ពេល​គ្មាន​ការងារ​ធ្វើ។​ គេ​រំពឹង​ថា​ តួលេខ​នេះ​នឹង​កើន​ឡើង​ច្រើន​ជាង​មុន​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ​ ដោយ​គេ​បាន​ទស្សន៍​ទាយ​ថា​ នឹង​មាន​មនុស្ស​ឥត​ការងារ​ធ្វើ​៤០​លាន​នាក់​នៅ​ពាក់​កណ្តាល​ខែ​មេសា។​

នៅ​មុន​ពេល​មាន​ការ​រាតត្បាត​ជំងឺ​នេះ​នៅ​ក្នុង​ស.រ.អា. កម្លាំង​ពលកម្ម​នៅ​អាមេរិក​៥​លាន​៨​សែន​នាក់​គ្មាន​ការងារ​ធ្វើ​គឺ​មាន​ចំនួន​៣,៥%​នៃ​អ្នក​ធ្វើការ​១៦៤​លាន​៦​សែន​នាក់។​ តួលេខ​នេះ​បាន​ផ្លាស់ប្តូរ​បន្តិច​បន្តួច​កាល​ពី​៦​ខែ​កន្លង​ទៅ​នេះ​ ​ហើយ​វា​ធ្វើ​ឱ្យ​រាំង​ស្ទះ​សេដ្ឋកិច្ច។

នៅ​ពេល​នេះ ​ប្រទេស​អាមេរិក​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភព​លោក​ទទួល​ផល​ប៉ះពាល់​ដោយ​សារ​អ្វី​ដែល​លោក​ប្រធានាធិបតី ​Donald Trump​ ហៅ​ថា​ជា​«ការ​ធ្វើ​ឱ្យ​មាន​ទុក្ខទោស​អាក្រក់​បំផុត»​ដោយសារ​មេរោគ​កូរ៉ូណា»។​

កាលពី​ថ្ងៃ​អង្គារ​ទី​៣១​ខែ​មីនា ​ ធនាគារ​វិនិយោគ ​Goldman Sachs Group ​ទស្សន៍ទាយ​ថា ​សេដ្ឋកិច្ច​ថមថយ​ខ្លាំង​ជាង​មុន​នៅ​ក្នុង​ស.រ.អា.​គឺ​ថយ​ជាង​ពេល​មុនៗ​ ​ដោយ​ទស្សន៍ទាយ​ថា​ ផលិកម្ម​ទំនិញ​និង​សេវាអាច​ចុះ​ថយ​៣៤%​រវាង​ពី​ខែ​មេសា​ដល់​ខែ​មិថុនា​ រីឯ​ការ​ស្ទង់​ប្រមាណ​កាល​ពី​ពេល​មុន​មាន​ចំនួន​២៤​ភាគ​រយ។

អ្នក​សេដ្ឋកិច្ចនៃ​ធនាគារ​ Goldman Sachs ​បាន​និយាយ​ថា ​ អត្រា​មនុស្សគ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស.រ.អា.​នឹង​កើន​ឡើង​ដល់​១៥%​នៅ​អំឡុង​ពាក់​កណ្តាល​ឆ្នាំ ​ ដែល​តាម​ការ​ស្ទង់​មាន​មនុស្ស​២៥​លាន​នាក់​ឥត​ការងារ​ធ្វើ។ ​ការ​ស្ទង់​ប្រមាណ​ដោយ​ធនាគារ​នេះ​ឲ្យ​ដឹង​ថា ​កាល​ពី​ពេល​មុនអត្រា​ឥត​ការងារ​ធ្វើ​មាន​តែ​៩%​ប៉ុណ្ណោះ។ ​ហាង​លក់​ទំនិញ​ប្រមាណ​១​សែន​៩​ម៉ឺន​បាន​បិទ​ទ្វារគឺ​ប្រមាណ​៥០%​នៃ​ហាង​លក់​រាយ។​ កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មីនា​ ​ក្រុមហ៊ុន​លក់​រាយ ​Macy’s Kohl’s និង​ក្រុម​ហ៊ុន​ Gap ​បាន​ប្រកាស​រួម​គ្នា​ថា​ ពួក​គេ​បាន​បញ្ឈប់​ការងារ​បុគ្គលិក​២​សែន​៩​ម៉ឺន​នាក់។

ក្រុម​ហ៊ុន​ពិគ្រោះ​យោបល់​ខាង​ចាត់ចែង​កិច្ចការ​សាកល​ McKinsey & Company ​និយាយ​ថា ​មួយ​ភាគ​បួន​នៃ​គ្រួសារអាមេរិកាំងមិន​មាន​ប្រាក់​ចាយ​គ្រប់គ្រាន់​គឺ​ប្រជា​រាស្ត្រ​អាមេរិក​៤០%​គ្មាន​ប្រាក់​សូម្បី​តែ៤​រយ​ដុល្លារ​ សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ ដោយ​ត្រូវ​ខ្ចី​លុយ។​

ហើយ​កញ្ចប់​ប្រាក់​ជួយ​សង្គ្រោះ​មាន​ទឹក​ប្រាក់​២​លាន​លាន​ដុល្លារដែល​សភា​ស.រ.អា.​បាន​អនុម័ត​ហើយ​ដែល​លោក ​Trump ​បាន​ចុះ​ហត្ថលេខា​ឱ្យ​ទៅ​ជា​ច្បាប់​នោះ​ គឺ​ផ្តល់​ជា​សំណង​សម្រាប់​អ្នក​ដែល​បាន​ត្រូវ​បញ្ឈប់​ការងារ។ ​ជា​ធម្មតា​រដ្ឋ​នីមួយៗ​ផ្តល់​ប្រាក់​ជំនួយ​ដល់​ពួក​អ្នក​បាត់​បង់​ការងារ​ធ្វើការ។​ ប្រាក់​ជំនួយ​នេះ​គឺស្មើ​មួយ​ផ្នែក​នៃ​ប្រាក់​ បៀវត្សរ៍​ពួក​គេ។ ​ក៏ប៉ុន្តែ​ផែនការ​ជំនួយ​របស់​ប្រទេស​ជាតិ​នឹង​បន្ថែម​ប្រាក់​សំណង​៦​រយ​ដុល្លារ​ទៀត​ក្នុង​មួយ​សប្តាហ៍​រយៈ​ពេល​បួន​ខែ ​ប្រសិន​បើ​អ្នក​ធ្វើការ​ទាំង​នេះនៅ​តែ​គ្មាន​ការងារ​ក្នុង​រយៈពេល​នោះ។​

អ្នក​សេដ្ឋ​កិច្ចនៃ​ធនាគារ​ Goldman Sachs ​និយាយ​ថា ​ពួក​គេ​រំពឹង​ថា​ នឹង​មាន​ការ​រើប​ឡើង​វិញច្រើន​គួរ​សម​រវាង​ពី​ខែ​កក្កដា​ទៅ​ខែ​កញ្ញា​ដែល​ផលិត​ផល​សរុប​ក្នុង​ប្រទេស​នឹង​កើន​បាន​១៩​ភាគ​រយ។

រដ្ឋាភិបាល​ថ្នាក់​រដ្ឋ​នៅ​ទូទាំង​ស.រ.អា.​បាន​បញ្ជា​ឲ្យ​ប្រជា​រាស្ត្រ​អាមេរិកាំង​រាប់​លាន​នាក់​ឋិត​នៅ​ក្នុង​ផ្ទះ​ក្នុង​ពេល​ប៉ុន្មាន​អាទិត្យ​ទៀត​ លើក​លែង​តែ​ទៅ​ទិញ​គ្រឿង​ធ្វើម្ហូប ​ទិញ​ម្ហូបខ្ចប់​មក​ផ្ទះ ​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​សុខភាព ​ឬ​ហាត់​ប្រាណ​ម្នាក់​ខ្លួន​ឯង​ ឬ​ជា​មួយ​សមាជិក​គ្រួសារ។​

បទ​បញ្ជានេះ​បាន​បង្ខំ​ឱ្យ​កន្លែង​មិន​ចាំ​បាច់ជាច្រើនបិទ​ទ្វារ។ ទោះ​ជាយ៉ាង​ណាក្តី ​ពាក្យ​«ចាំបាច់»​មាន​ន័យ​ខុស​គ្នា​ទៅ​តាម​រដ្ឋ​នីមួយៗ​នៃ​រដ្ឋ​ទាំង​៥០​នៅ​ស.រ.អា. ហើយ​ការណ៍​នេះ​នាំ​ឱ្យ​មាន​ការរាំង​ស្ទះ​ខាង​ពាណិជ្ជ​កម្ម​ខុសៗ​គ្នាអាស្រ័យ​ទៅ​លើ​ទីតាំង​រៀងៗ​ខ្លួន៕​

ប្រែសម្រួល​ដោយ​ពិន ស៊ីសុវណ្ណ​

XS
SM
MD
LG