ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿង​អាស្រូវ​ពុក​រលួយ​បាន​ទម្លាក់​លោក​ Blatter ​ពី​តំណែង​នៅ​សហព័ន្ធ​បាល់ទាត់​ពិភព​លោក FIFA


ប្រធាន​​សហព័ន្ធ​បាល់ទាត់​ពិភព​លោក FIFA លោក Sepp Blatter ធ្វើសន្និសីទ​កាសែត​នៅ​ស្នាក់ការ​ធំ​របស់​ FIFA នៅ​ទីក្រុង​ Zurich ប្រទេស​ស្វ៊ីស​ កាលពីថ្ងៃទី​២ ខែមិថុនា​ ឆ្នាំ២០១៥។
ប្រធាន​​សហព័ន្ធ​បាល់ទាត់​ពិភព​លោក FIFA លោក Sepp Blatter ធ្វើសន្និសីទ​កាសែត​នៅ​ស្នាក់ការ​ធំ​របស់​ FIFA នៅ​ទីក្រុង​ Zurich ប្រទេស​ស្វ៊ីស​ កាលពីថ្ងៃទី​២ ខែមិថុនា​ ឆ្នាំ២០១៥។

លោក ​Sepp Blatter ​នាយក​សហព័ន្ធ​បាល់ទាត់​ពិភពលោក ​FIFA ​បានលា​ឈប់ភ្លាមៗ​ កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ពេល​មាន​រឿង​អាស្រូវ​ទាក់ទង​នឹងអំពើ​ពុករលួយ កំពុង​បន្ត​កើតឡើង​មិន​ទាន់​ចប់​នោះ។

លោក​ Blatter ​ត្រូវ​បាន​គេ​ជ្រើសរើស​ជាថ្មី​ឲ្យ​បន្ត​កាន់​តំណែង​អាណត្តិ​ទី៥​ជា នាយក​សហព័ន្ធ​នេះ​កាល​ពី​៤ថ្ងៃ​មុននេះ។​ លោក​បញ្ជា​ឲ្យមាន​សមាជ​វិសាមញ្ញ​មួយ​សម្រាប់​សហព័ន្ធ​បាល់ទាត់​ដើម្បី​ជ្រើស​រើស​នាយក​ថ្មី ​ហើយ​ថ្លែង​ថា​ លោក នឹង​បន្ត​តំណែង​ជានាយក​រហូតដល់​ពេលមាន​នាយកថ្មី។

ការបោះឆ្នោត​ជ្រើស​រើស​នាយក​ FIFA​ថ្មី​ទំនង​ជា​ចំណាយ​ពេល​ជា​ច្រើន​ខែ។ ក្រុម​អ្នក​ជំនាញ​រំពឹងថា​ការបោះឆ្នោត​អាច​នឹង​កើត​ឡើង​រវាង​ខែធ្នូ​ឆ្នាំ​នេះ​និង​ខែ មីនា​ ឆ្នាំ​២០១៦។

នាយកFIFA​ ដែល​មាន​អាយុ​៧៩ឆ្នាំ​រូបនេះ ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​បន្ទាប់​ពី​លោក​បាន​ប្រកាស​លាលែង​ពីតំណែង​របស់​លោក​ នៅ​ឯ​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ទីក្រុង ​Zurich​ ខណៈ​ដែល​លោក​បាន​អះអាង​ម្ត​ង​ហើយ​ម្តង​ទៀត​ពី​ភាពស្អាតស្អំ​របស់​លោក​ជាច្រើន​ថ្ងៃ​ចំពោះ​ការ​ផ្សព្វផ្សាយ​ជាសារធារណៈ​ដ៏​ច្របូក​ច្របល់​អំពី​សកម្មភាព​ពុករលួយ​របស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​បាល់ទាត់​ពិភព​លោក ​FIFA និង​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ទទួល​សំណូក​លុយ​រាប់លាន​ដុល្លារ៕

XS
SM
MD
LG