ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​​អង្គការ​ ​FIFA ​បាន​​កោះ​​ហៅ​​ឲ្យ​​មាន​​សាមគ្គីភាព​​នៅ​​មុខ​​ពេល​​បោះ​ឆ្នោត​​ជ្រើស​​រើស​​ថ្នាក់​​ដឹក​នាំ


លោក ​Sepp Blatter ​ប្រធាន ​FIFA ថ្លែង​សន្ទរកថា​លើក​ទី​៦៥ ក្នុង​ទី​ក្រុងZurich ប្រទេស​ស្វីស នាថ្ងៃ​ទី២៩ ខែឧសភា នាឆ្នាំ២០១៥។
លោក ​Sepp Blatter ​ប្រធាន ​FIFA ថ្លែង​សន្ទរកថា​លើក​ទី​៦៥ ក្នុង​ទី​ក្រុងZurich ប្រទេស​ស្វីស នាថ្ងៃ​ទី២៩ ខែឧសភា នាឆ្នាំ២០១៥។

លោក Sepp Blatter ប្រធាន​អង្គការ FIFA បាន​អំពាវនាវ​ឲ្យមាន​ការ​សាមគ្គីភាព​ក្នុង​ចំណោម​សមាជិក​នៃអង្គការ​គ្រប់​គ្រង​បាល់​ទាត់​ពិភពលោក​ ហើយ​បានសន្យាធ្វើ​ការ​ដើម្បី​ជម្នះរឿង​អាស្រូវ​ពុករលួយ​របស់​អង្គការ​នោះ ​ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ម្តងទៀត។

លោក Blatter បាន​ថ្លែង​នៅ​ឯ​សមាជ​ប្រចាំ​ឆ្នាំ​លើក​ទី​៦៥​របស់​អង្គការ FIFAនៅ​ក្នុង​ទីក្រុង Zurich នៃ​ប្រទេស​ស្វីស ដែល​ពួក​សមាជិក ​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ​ថាតើ​ លោក​នឹង​ជាប់​ឆ្នោត​មួយ​អាណត្តិ​ទៀត​ជា​ប្រធាន​អង្គការ​នោះ​ឬទេ។ ​ព្រះ​អង្គ​ម្ចាស់ Ali bin al-Hussein ​នៃ​ប្រទេស​ហ្ស៊កដានី ​កំពុង​ឈរឈ្មោះប្រកួត​ប្រជែង​ជាមួយ​លោក។

លោក Blatter បាន​និយាយ​ថា ​ការ​ចាប់​ខ្លួន​មន្រ្តី​កំពូល​បាល់​ទាត់​៧​នាក់​ ​ដែល​ចូលរួម​សមាជ​កាល​ពី​ថ្ងៃ​ពុធ ជា​ព្យុះ​សង្ឃរា​មួយ ​ក៏ប៉ុន្តែ​លោក​បាន​និយាយ​ទៀត​ថា ​លោក​កំពុង​អំពាវនាវ​ឲ្យ​មានការ​សាមគ្គី​ភាព​ និង​ស្មារតី​នៃ​ការ​ធ្វើ​ការ​ជាក្រុម​ដែល​អង្គការ FIFA ​អាច​បោះ​ជំហាន​ទៅ​មុខ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Blatter បាន​និយាយ​ថា សហព័ន្ធ​កីឡាបាល់​ទាត់ ​ប្រឈម​ព័ត៌មាន​អាក្រក់​កាន់​តែ​ច្រើន​ឡើង​ ហើយ​នៅ​ក្នុង​រយៈ​ពេលបី​ទៅ​បួន​ខែ​បន្ទាប់​ទៀត ​នឹង​ក្លាយ​ជាការ​មិនស្រួល​សម្រាប់​អង្គការ FIFA ក៏ប៉ុន្តែ​វា​ជាការ​ចាំបាច់ដើម្បី​ចាប់​ផ្តើម​ស្តារ​ទំនុកចិត្ត​ឡើង​វិញ​នៅ​ក្នុង​អង្គការ​នេះ។

​លោក​និយាយ​បន្ត​ទៀត​ថា «​យើង​មិន​អាច​អនុញ្ញាតិ​ឲ្យ​កេរ្តិ៍ឈ្មោះ​កីឡាបាល់​ទាត់និង​អង្គការ FIFA ​ត្រូវ​គេ​ទាញ​ទម្លាក់​ភក់​តទៅ​ទៀត​ទេ។ ​វា​ត្រូវ​តែ​បញ្ឈប់​នៅទី​នេះ‍»។​ សមាគមបាល់​ទាត់​អឺរ៉ុប​សំ​ខាន់​ៗពីរ​បាន​អំពាវ​នាវ​ឲ្យ​លោក Blatter ​ចុះ​ចេញ​ពី​ដំណែង ​មុនពេលបោះ​ឆ្នោត​ជ្រើសរើសប្រធាន​អង្គការ FIFAនៅ​ថ្ងៃ​សុក្រ​នេះក៏ប៉ុន្តែ​លោក Blatterបាន​បដិសេធ៕

XS
SM
MD
LG