ភ្នំពេញ៖ របាយការណ៍ស្ទង់មតិក្រោយពេលប្រឡងទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ បានបង្ហាញថាជិត៦៧%នៃបេក្ខជនប្រឡងទាំងអស់បានរាយការណ៍ថា ពួកគេបានសូកប៉ាន់អនុរក្សនៅតាមបន្ទប់ប្រឡងដើម្បីឲ្យពួកគេអាចបើកចម្លងឯកសារឬចម្លងចម្លើយតគ្នាបាន។
តើការធ្វើបែបនេះ ប៉ះពាល់អ្វីខ្លះដល់សមត្ថភាពនៃបេក្ខជនប្រឡងទាំងនោះ? តើគេអាចធ្វើអ្វីបានដើម្បីបញ្ឈប់ការអនុវត្តបែបនេះ?
លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍន៍សង្គម និងលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពិភាក្សាអំពីផលវិបាកដែលបណ្តាលមកពីការស៊ីសំណូកក្នុងពេលប្រឡងនេះ នៅក្នុងកម្មវិធីហេឡូវីអូអេនៅរាត្រីថ្ងៃច័ន្ទទី០៨ ខែតុលា ឆ្នាំ២០១២៕
តើបានចូលរួមការប្រឡងនៅពេលថ្មីៗនេះទេ? តើអ្នកយល់ថាបញ្ហាការស៊ីសំណូកក្នុងពេលប្រឡងនេះគួរដោះស្រាយតាមវីធីណា? តើអ្នកសង្ឃឹមថាការប្រឡងនៅឆ្នាំខាងមុខនឹងមានភាពប្រសើរជាងមុនដែរឬទេ? សូមបញ្ចេញយោបល់នៅខាងក្រោមនេះ៖