នៅក្នុងការប៉ះទង្គិចជាមួយរដ្ឋបាលនៅពេលអនាគត លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអញ្ជើញទៅកាន់សភាកាលពីថ្ងៃពុធដោយសង្ឃឹមនឹងរក្សាហត្ថលេខានៅលើច្បាប់ថែទាំសុខភាពរបស់លោក ខណៈដែលអនុប្រធានាធិបតីជាប់ឆ្នោត Mike Pence បានទៅបំពេញទស្សនកិច្ចនៅវិមានរដ្ឋសភា Capitol ដើម្បីពង្រឹងរបៀបវារៈរបស់គណបក្សសាធារណរដ្ឋដែលនឹងដៅលើកេរ្តិ៍ដំណែលរបស់លោកអូបាម៉ានៅពេលដែលលោកដូណាល់ ត្រាំក្លាយជាប្រធានាធិបតីនៅចុងខែនេះ។
ការបង្ហាញនូវការខ្វែងគំនិតគ្នាយ៉ាងខ្លាំងគឺ៖ មេដឹកនាំរដ្ឋបាលចេញពីតំណែងហើយនិងរដ្ឋបាលចូលកាន់តំណែងបានបញ្ចុះបញ្ចូលសមាជិកសភានៅពេលជាមួយគ្នាដែលជំទាស់ប្រឆាំងគ្នាយ៉ាងពេញទំហឹង។
ពួកគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាដែលនៅទទួលរងការប៉ះពាល់លទ្ធផលបោះឆ្នោតកាលពីឆ្នាំទៅ បានលេចចេញពីការពិភាក្សាសម្ងាត់ជាមួយលោកប្រធានាធិបតីអូបាម៉ាដោយនិយាយថា ពួកអស់លោកបានតាំងចិត្តប្រយុទ្ធដើម្បីគោលការណ៍ និងជំនឿដ៏សំខាន់បន្ទាប់ពីលោកប្រធានាធិបតីអូបាម៉ាដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ពួកអស់លោកចាកចេញពីការិយាល័យនៅថ្ងៃទី២០ ខែមករានេះ។
លោក Chuck Schumer សមាជិកព្រឹទ្ធសភាមកពីរដ្ឋញូវយ៉ក និងជាមេដឹកនាំសំឡេងភាគតិចរបស់ព្រឹទ្ធសភាបានមានប្រសាសន៍ថា «លោកប្រធានាធិបតីអូបាម៉ា មានការលើកទឹកចិត្តយ៉ាងខ្លាំង។ យើងមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ចំណុចល្អៗដែលបានកើតមានឡើងនៅក្នុងច្បាប់ថែទាំសុខភាព (Affordable Care Act) នឹងនៅបន្ត»៕