សភាអាមេរិកនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ពីរស្តីពីកំណែទម្រង់ប៉ូលិសនៅសប្តាហ៍ក្រោយ
សមាជិកសភាសហរដ្ឋអាមេរិកកំពុងប្រញាប់ប្រញាល់ដោះស្រាយការទាមទាររបស់បាតុករនៅទូទាំងប្រទេសឲ្យមានការកែទម្រង់ស្ថាប័នប៉ូលិស ក្រោយពីលោក George Floyd បានស្លាប់ក្រោមសមត្ថកិច្ចប៉ូលិសកាលពីថ្ងៃទី ២៥ ឧសភា។ សមាជិកគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាបានប្រកាស កាលពីថ្ងៃពុធថា ពួកគេនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់មួយនៅសប្តាហ៏ក្រោយ ស្របពេលដែលសមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភា គ្រោងនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់របស់ខ្លួនដែរ។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសភាសរអា រាយការណ៍អំពីឱកាសដែលគណបក្សទាំងពីរអាចឯកភាពគ្នានៅក្នុងឆ្នាំបោះឆ្នោតដ៏តានតឹងនេះ។ លោក ប៉ូច រាសី ជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត
-
២៧ វិច្ឆិកា ២០២៤
លោក Biden អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah