សមាជិកសភាមកពីគណៈកម្មាធិការសភាចំនួនពីរសាកសួរលោក James Comey អតីតនាយក FBI ដោយសម្ងាត់កាលពីថ្ងៃសុក្រ ដែលជាឱកាសចុងក្រោយសម្រាប់គណបក្សសាធារណរដ្ឋធ្វើដូច្នេះ មុនផ្តល់អំណាចដឹកនាំសភាឲ្យពួកគណបក្សប្រជាធិបតេយ្យនៅក្នុងខែមករា។
លោក Comey ត្រូវបានគេកោះហៅកាលពីខែមុនដើម្បីផ្តល់សក្ខីកម្មអំពីការស៊ើបអង្កេតទៅលើការចោទប្រកាន់ដែលថា យុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មានជាប់ទាក់ទងនឹងប្រទេសរុស្ស៊ី និងការស៊ើបអង្កេតអំពីសារអេឡិចត្រូនិច (អ៊ីមែល)របស់លោកស្រី ហ៊ីលឡា រីគ្លីនតុន ដែលជាគូប្រជែងរបស់លោកប្រធានាធិបតី ត្រាំ។
លោក Comey បានជំទាស់់ថា ការស៊ើបអង្កេតនៅក្នុងសេចក្តីសម្រេចចិត្តរបស់ FBI និងក្រសួងយុត្តិធម៌កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ បណ្តាលមកពីហេតុផលនយោបាយ។
នៅក្នុងសេចក្តីអត្ថាធិប្បាយថ្មីមួយនៅលើគណនី Twitter របស់លោក លោក Comey បាននិយាយថា លោកប្រហែលជាមិនបង្ហាញខ្លួនទេ ប្រសិនបើការសាកសួរនេះមិនធ្វើឡើងជាសាធារណៈ ហើយលោកនឹងសប្បាយចិត្តក្នុងការ «អង្គុយនៅកន្លែងភ្លឺ» និងឆ្លើយគ្រប់សំណួរទាំងអស់។
លោក Comey បាននិយាយថា លោកបារម្ភខ្លាចសក្ខីភាពរបស់លោកនឹងត្រូវគេបំភ្លៃប្រសិនបើធ្វើជាសម្ងាត់៕