ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ប្រទេស​កូឡុំប៊ី​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព​សម្រាប់​ការ​បញ្ចប់​សង្គ្រាម

លោកស្រី Kaci Kullmann Five ប្រធាន​គណៈកម្មាធិការ​ពាន​រង្វាន់​ណូបែល​សន្តិភាព ប្រកាស​ពី​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព​សម្រាប់​ឆ្នាំ២០១៦ ដែល​ជា​ប្រធានាធិបតី​កូឡុំប៊ី​លោក Juan Manuel Santos ក្នុង​ពិធី​មួយ​ក្នុង​ក្រុង​អូស្លូ ប្រទេស​ន័រវែស កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​នៃ​ប្រទេស​កូឡុំប៊ី​ Juan Manuel Santos បាន​ទទួល​រង្វាន់​ណូបែលសន្តិភាព នៅ​ថ្ងៃ​ច័ន្ទ​នេះ សម្រាប់​កិច្ច​ប្រឹង​ប្រែង​របស់​លោក​ក្នុងការ​បញ្ចប់​សង្គ្រាម​៥ទសវត្សរ៍​ជាមួយ​ក្រុម​ឧទ្ទាម​ Marxist។

លោក​ Santos និង​លោក Timoleon Jimenez មេដឹកនាំ​កង​កម្លាំង​ប្រដាប់​អាវុធ​បដិវត្ត​នៃ​ប្រទេស​កូឡុំប៊ី ហៅ​កាត់​ថា FARC ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​កាល​ពី​ខែ​មុន​ដើម្បី​បញ្ចប់​ជម្លោះ​យូរ​អង្វែង​ជាង​គេ​នៅតំបន់​អាមេរិក​ឡាទីន ទោះ​ជា​កិច្ច​ព្រម​ព្រៀង​នោះ ក្រោយ​មក​ត្រូវ​បាន​អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​ច្រាន​ចោល នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជាមតិ​ក៏​ដោយ។

ទោះ​ជា​មាន​ការ​ច្រាន​ចោល​យ៉ាង​ដូច្នេះ​ក៏​ដោយ ក៏​លោក​ Santos ​បាន​សន្យា​ថា​នឹង​ស្រោច​ស្រង់​ផែន​ការ​សន្តិភាព​នោះ​ឡើង​វិញ ដែល​ជនជាតិ​កូឡុំប៊ី​ជាច្រើន​ យល់​ថា​មាន​ភាព​ធូរ​ស្រាល​ពេក​ទៅ​លើ​ពួក​ឧទ្ទាម​ FARC៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG