ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អំពើ​ហិង្សា​កើត​​ឡើង​នៅ​ក្នុង​ពិធីគាំ​ទ្រ​បេក្ខជន​ប្រធានាធិបតី Donald Trump នៅ​ទីក្រុង Chicago


ក្រុម​តវ៉ា​បាន​ហ៊ោកញ្រ្ចៀវ​បន្ទាប់​ពីបេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណៈរដ្ឋ Donald Trump លុប​ចោល​ការជួបជុំអ្នកគាំទ្ររបស់​លោក​នៅ​ឯសាកលវិទ្យាល័យ Illinois ក្រុង Chicago កាលពីថ្ងៃទី១១ មិនា ឆ្នាំ២០១៦។
ក្រុម​តវ៉ា​បាន​ហ៊ោកញ្រ្ចៀវ​បន្ទាប់​ពីបេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណៈរដ្ឋ Donald Trump លុប​ចោល​ការជួបជុំអ្នកគាំទ្ររបស់​លោក​នៅ​ឯសាកលវិទ្យាល័យ Illinois ក្រុង Chicago កាលពីថ្ងៃទី១១ មិនា ឆ្នាំ២០១៦។

ក្រុម​អ្នក​ប្រឆាំង​លោក Donald Trump ​បាន​ប៉ះ​ទង្គិចគ្នា​ជាមួយ​ក្រុម​អ្នក​គាំ​ទ្រ​លោក កាល​ពី​យប់​ថ្ងៃ​សុក្រ​នៅ​ទីក្រុង Chicago រដ្ឋ Illinois មុន​ពេល​លោក​ Trump ឡើង​ថ្លែង​លើ​វេទិកា។

អ្នក​ខ្លះ​ស្តី​បន្ទោស​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ លោក Donald Trump ​ចំពោះការ​អុចអាល​ឲ្យ​មាន​អំពើ​ហិង្សា​ប្រឆាំងនឹង​ពួក​បាតុករ នៅ​ឯកន្លែង​ធ្វើ​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​របស់​លោក ដែល​នៅ​ទី​បំផុត​នាំ​ឲ្យ​លោក​លុប​ចោល​កម្មវិធី​នៅ​ក្នុង​ទីក្រុង​ Chicago នោះ។

«លោក Trump ​បាន​សម្រេច​ថា​ដើម្បីសន្តិសុខ​របស់​មនុស្ស​រាប់​ម៉ឺននាក់​ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​នេះ ពិធី​សម្តែង​ការ​គាំ​ទ្រ​លោក នឹង​ត្រូវ​ពន្យាពេល​រហូត​ដល់​ថ្ងៃ​ក្រោយ​វិញ។» នេះ​ជា​សម្តី​របស់​អ្នក​ផ្សាយ​ព័ត៌មាន​ម្នាក់​ដែល​គេ​មិន​ស្គាល់​ឈ្មោះ។

លោក Trump ​បាន​ច្រាន​ចោល​អំពើ​ហិង្សា ដោយ​ថ្លែង​ថា ពួក​បាតុករ​បាន​បំពាន​លើ​សិទ្ធិ​ក្នុង​ការ​និយាយ​ស្តី​របស់​លោក​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​បាន​សង្ឃឹម​ថា​អាច​និយាយ​ទៅ​កាន់​ពួកអ្នក​គាំ​ទ្រ​លោកនៅមុន​ការ​បោះ​ឆ្នោត​បឋមនៅរដ្ឋ Illinois នៅ​ថ្ងៃ​អង្គារក្រោយ៕

XS
SM
MD
LG