ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ចិន ​ជប៉ុន ​កូរ៉េខាង​ត្បូង​ ​ជួប​គ្នា​ដើម្បី​ពិភាក្សា​ភាព​តានតឹង​ក្នុង​តំបន់


រដ្ឋ​មន្ត្រី​ការបទេស​ជប៉ុន Fumio Kishida (កណ្តាល) រដ្ឋ​មន្ត្រី​ការបរទេស​ចិន Wang Yi (ឆ្វេង) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង Yun Byung-se ថត​រូប​មុន​ពេល​​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច មុន​ពេល​កិច្ច​ប្រជុំ​ផ្លូវ​ការចាប់​ផ្តើម​នៅថ្ងៃ​នេះ។
រដ្ឋ​មន្ត្រី​ការបទេស​ជប៉ុន Fumio Kishida (កណ្តាល) រដ្ឋ​មន្ត្រី​ការបរទេស​ចិន Wang Yi (ឆ្វេង) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង Yun Byung-se ថត​រូប​មុន​ពេល​​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច មុន​ពេល​កិច្ច​ប្រជុំ​ផ្លូវ​ការចាប់​ផ្តើម​នៅថ្ងៃ​នេះ។

រដ្ឋ​មន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ជប៉ុន ​កូរ៉េខាង​ត្បូង​ និង​ចិន ​បាន​ចាប់​ផ្តើម​ការ​ចរចា​ត្រីភាគី​អំពីការ​តាន​តឹង​នៅ​ក្នុង​តំបន់។ ពួកមេ​ដឹកនាំ​ទាំង​នេះ​ត្រូវ​គេរំពឹង​នឹង​ពិភាក្សា​ពី​ជម្លោះទឹកដី ​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក និង​បញ្ហា​ប្រទេស​កូរ៉េខាង​ជើង​ក្នុង​អំឡុងនៃ​ជំនួប​របស់​ពួកគេ​នៅ​ក្នុង​រាជ​ធានី​តូក្យូ។

លោក ​Fumio Kishida​ រដ្ឋ​មន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ជប៉ុន ​បាន​ស្វាគមន៍​លោក​ Wang Yi​ រដ្ឋ​មន្រ្តីការ​បរទេស​នៃ​ប្រទេសចិន​ និងលោក Yun Byung-Se នៃ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ក្នុង​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាចមួយ​កាល​ពី​ថ្ងៃ​អង្គារ ​មុន​ពេល​ការចរចា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​នេះ។

គេ​មិន​រំពឹងថា​ពួក​លោក​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បន្ទាប់​ពី​ជំនួប​នោះ​ទេ។ ក៏ប៉ុន្តែ ​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Yonhap ​រាយការណ៍​ថា ​អ្នក​នាំ​ពាក្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​បាន​និយាយ​ថា ​អ្នក​ការទូត​ទាំង​៣ ​នឹង​បញ្ចប់​ការ​ចរចា​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​មាន​សន្និសីទ​កាសែត​មួយ។ ជាពិសេស​ ការតាន​តឹង​រវាង​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ឡើង​កម្រិត​ខ្ពស់​នៅ​ពេល​ដែល​ជម្លោះ​ទឹក​ដី​រីក​កាន់តែ​ធំ​ឡើង ​លើ​ការទាម​ទារប្រជុំ​កោះ​ដែល​គេស្គាល់​ថា ​Senkaku ​ជាភាសាជ​ប៉ុន​ហើយ​និង​ ដៃយូ​ ជាភាសា​ចិន។

ពួក​មន្រ្តី​ចិន ​ក៏​បាន​សំដែង​នូវ​ក្តី​ទោមនស្សជាមួយ​កូរ៉េខាង​ត្បូង​ដែល​បាន​ទទួល​ប្រព័ន្ធ​កាំជ្រួច​ការពារ​របស់​សហរដ្ឋ​អាមេរិក​ដែល​គេស្គាល់​ថា ​THAAD ​ដែល​មាន​គោល​បំណង​ទាក់​ស្កាត់​កាំ​ជ្រួច​មី​ស៊ីលរបស់​កូរ៉េខាង​ជើង។

ក៏ប៉ុន្តែ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏​បាន​សំដែង​នូវ​ក្តី​ព្រួយកង្វល់​ថា ​ប្រព័ន្ធ​ការ​ពារកាំជ្រួចនោះ ​មាន​គោល​បំណង​ស្ថាបនា​អំណាច​របស់​អាមេរិក​នៅ​ក្នុង​តំបន់ ហើយ​នេះ​ជា​ប្រព័ន្ធ​រ៉ាដា​ដ៏​ខ្លាំង​បំផុតដែល​នឹងត្រូវ​ប្រើ​ប្រាស់​ដើម្បី​ឃ្លាំមើល​សកម្មភាព​យោ​ធា​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​ភាគឦសាន្ត៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG