យោធាចិននិងកម្ពុជាចាប់ផ្តើមសមយុទ្ធយោធា«នាគមាស»
ក្នុងរយៈពេល ១៥ ថ្ងៃនៃខែឧសភានេះ យោធាកម្ពុជានិងចិនចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា«នាគមាស»។ នេះជាសមយុទ្ធលើកទី ៦ ហើយ ដែលភាគីទាំងពីរធ្វើរួមគ្នា។ នៅក្នុងសមយុទ្ធឆ្នាំនេះ កម្លាំងកងទ័ពចិនចូលរួមមានប្រមាណ ៧៦០ នាក់។ ចំណែកកម្ពុជាវិញ មានកម្លាំងយោធាប្រមាណ ១.៣០០ នាក់ ចូលរួម។ សមយុទ្ធនេះធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឱ្យវីអូអេពីខេត្តកំពង់ឆ្នាំង៕
កម្មវិធីនីមួយៗ
-
២៨ កុម្ភៈ ២០២៥
រោងចក្រកាត់ដេរអាមេរិកសាងសង់ទារកដ្ឋានដើម្បីជួយកម្មករខ្មែរ
-
២៨ កុម្ភៈ ២០២៥
ខ្មែរអ៊ិស្លាមមួយចំនួនប្រឈមនឹងការរស់នៅលើទូកនៅតំបន់ជ្រោយចង្វារ