វិបត្តិទីផ្សារអចលនទ្រព្យរបស់ចិនធ្វើឱ្យគម្រោងដ៏ធំរបស់ម៉ាឡេស៊ីមានភាពមិនច្បាស់លាស់
អនាគតគម្រោងអភិវឌ្ឍន៍តម្លៃ ១០០ ពាន់លានដុល្លារនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ីគឺស្ថិតក្នុងភាពស្រពិចស្រពិលដោយសារតែការព្រួយបារម្ភកាន់តែខ្លាំងឡើងលើស្ថិរភាពហិរញ្ញវត្ថុរបស់អ្នកគាំទ្រដ៏ធំបំផុតរបស់ខ្លួនគឺ ក្រុមហ៊ុន Country Garden របស់ប្រទេសចិន។ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំនេះបានរាយការណ៍ពីការខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងឆ្នាំនេះ ប៉ុន្តែទទូចថា គម្រោង Forest City ដ៏ល្បីរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីគឺមានសុវត្ថិភាព។ លោក Adam Hancock រាយការណ៍ពីទីក្រុង Johor ប្រទេសម៉ាឡេស៊ី។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕