ប្រទេសចិនផ្តល់ប្រាក់កម្ចី និងជំនួយចំនួន៦០ពាន់លានដុល្លារដល់អាហ្វ្រិកដើម្បីជំរុញដល់ការអភិវឌ្ឍ នៅក្នុងការចុះហត្ថលេខាចុងក្រោយបង្អស់នៃការរឹតចំណងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទ្វីបអាហ្វ្រិក។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រកាសកញ្ចប់ថវិកានេះកាលពីថ្ងៃសុក្រម្សិលមិញនេះ នៅក្នុងកិច្ចប្រជុំកំពូលសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកនៅក្នុងទីក្រុង Johannesburg។
លោក ស៊ី ជីនពីង ក៏បានសន្យាថា នឹងមិនជ្រៀតជ្រែកចូលក្នុងនយោបាយនៅក្នុងតំបន់នេះនោះទេ ដោយលោកបានថ្លែងថា «ប្រទេសចិនមានជំនឿយ៉ាងមុតមាំថា ទ្វីបអាហ្វ្រិកគឺជារបស់ប្រជាជនអាហ្វ្រិក ហើយបញ្ហារបស់អាហ្វ្រិកគួរតែប្រជាជនអាហ្វ្រិកខ្លួនឯងជាអ្នកដោះស្រាយ»។
រដ្ឋាភិបាលនៃបណ្តាប្រទេសនៅលោកខាងលិចបានចោទប្រកាន់ប្រទេសចិន ថាមិនអើពើនឹងសង្គ្រាម និងការរំលោភសិទ្ធិមនុស្សនានានៅក្នុងទ្វីបអាហ្វ្រិក ដោយសារចិនចង់ធ្វើពាណិជ្ជកម្ម និងស្វែងរកធនធានមិនទាន់កែច្នៃរបស់ទ្វីបនេះ។
ប្រធានសហភាពអាហ្វ្រិក និងស៊ីមបាវ៉េ (Zimbabwe) លោក Robert Mugabe បានសាទរលោកប្រធានាធិបតីចិន ដោយលោកបានថ្លែងថា ចិនកំពុងតែធ្វើអ្វីដែលអាហ្វ្រិកបានរំពឹងទុក ថាអតីតអាណានិគមរបស់ខ្លួនគួរតែបានធ្វើនោះ៕