សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធបញ្ជាក់ថា ព្រះអង្គម្ចាស់ដែលមានព្រះជន្ម ៧១ឆ្នាំ «បានចេញរោគសញ្ញាកម្រិតស្រាល» ប៉ុន្តែព្រះអង្គមានសុខភាពព្រះកាយល្អប្រសើរ។
មហេសីរបស់ព្រះអង្គម្ចាស់ Charles គឺអ្នកអង្គម្ចាស់ Camilla បានធ្វើតេស្តដែរ តែរកឃើញថាមិនមានកូរ៉ូណាវីរុសថ្មីនេះទេ។
ព្រះអង្គទាំងពីរ កំពុងស្ថិតនៅក្នុងស្ថានភាពនៅដាច់ពីគ្នាក្នុងគេហដ្ឋាននៅប្រទេសស្កុតឡែន។
សេចក្តីថ្លែងការណ៍នោះថា គេមិនអាចកំណត់បានថាព្រះអង្គបានឆ្លងវីរុសនេះដោយរបៀបណានោះទេ ដោយសារព្រះអង្គបានជួបមនុស្សម្នាជាច្រើនពេលចូលរួមក្នុងកម្មវិធីដ៏ច្រើនកន្លែងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕