ក្រសួងការបរទេសចិននិយាយថាខ្លួនបានដកមន្ត្រីការទូតជាន់ខ្ពស់ម្នាក់ពីមុខតំណែង ខណៈពេលដែលមានការស៊ើបអង្កេតពាក់ព័ន្ធនឹងការរំលោភវិន័យដែល គេមិនបានបញ្ជាក់ឲ្យដឹងមួយ។តែគេគិតថាទំនងជាពាក់ព័ន្ធនឹងអំពើពុករលួយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រនេះក្រសួងការបរទេសចិនមិនបានបញ្ជាក់ឲ្យដឹងពីព័ត៌មានលម្អិតនៅឡើយទេទាក់ទិននឹងការដកអនុរដ្ឋមន្ត្រីចិន ហ្សាង ឃុនសេង (Zhang Kunsheng)។
លោក ហ្សាងគឺជាអ្នកការទូតកំពូលដំបូងដែលត្រូវដកចេញពីមុខតំណែងក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់លោកប្រធានាធិបតីចិន ស៊ី ជីពីង (Xi Jinping) ។
ការពោលពាក្យ រំលោភវិន័យត្រូវគេប្រើយ៉ាងទូលំទូលាយដោយអាជ្ញាធរចិន ដើម្បីពណ៌នាអំពីអំពើពុករលួយ៕