ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ដក​មេដឹកនាំ​យោធា​ចេញ​ពី​បក្ស និង​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ


ចិន​បាន​បណ្តេញ​លោក Guo Boxiong (ខាងលើ) ​មេដឹកនាំ​យោ​ធា​អាយុ​៧៣​ឆ្នាំ​ចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ ដែល​ជា​គណបក្ស​កាន់​អំណាច ​ដោយ​ចោទ​ប្រកាន់​​លោក​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។
ចិន​បាន​បណ្តេញ​លោក Guo Boxiong (ខាងលើ) ​មេដឹកនាំ​យោ​ធា​អាយុ​៧៣​ឆ្នាំ​ចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ ដែល​ជា​គណបក្ស​កាន់​អំណាច ​ដោយ​ចោទ​ប្រកាន់​​លោក​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

ចិន​បាន​បណ្តេញ​លោក Guo Boxiong ​មេដឹកនាំ​យោ​ធា​អាយុ​៧៣​ឆ្នាំ​ចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ ដែល​ជា​គណបក្ស​កាន់​អំណាច ​ដោយ​ចោទ​ប្រកាន់លោក​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ ​លោក Guo ​ជា​មន្រ្តី​យោ​ធា​ជាន់​ខ្ពស់​បំផុត​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ពី​ដំណែង​ដោយ​យុទ្ធ​នាការ​ប្រឆាំង​អំពើ​ពុករលួយ​ដ៏​ខ្លាំង​របស់​លោក​ប្រធានាធិបតី​ស៊ី ​ជីង​ពីង។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ចិន​បាន​រាយការណ៍​ថា ​លោក Guo ​បាន​ត្រូវ​ដក​ចេញ​ពី​គណបក្ស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ហើយ​បាន​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ឲ្យ​រដ្ឋអាជ្ញា​កងទ័ព ​ដែល​នេះ​ជា​ចំណាត់​ការ​មួយ​ដែល​គេ​រំពឹង​ទុក​ចាប់​តាំង​ពី​លោក​បាន​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​នៅ​ដើម​ឆ្នាំ​នេះ។

លោក​ត្រូវ​គេ​រំពឹង​ថា​ នឹង​ត្រូវ​កាត់​ទោស​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ ដែល​ត្រួតត្រា​ដោយ​គណបក្ស​កុម្មុយនិស្ត ​ដែល​ទំនង​កាត់​ឲ្យ​ជាប់គុក។

លោក Guo ​បាន​រងការ​ចោទ​ប្រកាន់​ពីការ​ទទួលសំណូក​នៅ​ក្នុង​ការ​ដោះ​ដូរ​នឹង​ការតម្លើងបុណ្យ​សក្តិ​នៅ​ក្នុង​ជួរ​កងទ័ព។​ ខណៈ​ដែល​លោក Guo ​បាន​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ចាប់​តាំង​ពី​ខែ​មេសា​មក ​កូនប្រុស​របស់​លោក​ឈ្មោះ Guo Zhenggang ​បាន​ស្ថិតនៅ​ក្រោម​ការ​ស៊ើប​អង្កេត​ផង​ដែរ​នៅ​ក្នុង​ខែ​មិនា ​ដោយ​រងការ​ចោទ​ប្រកាន់​ពី​ការ​ទទួល​សំណូក​ និង​សកម្មភាពឧក្រិដ្ឋកម្មដែល​មិន​ត្រូវ​បាន​បញ្ជាក់​ជាក់លាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG