អ្នកនិយាយទូរទស្សន៍រដ្ឋជនជាតិចិនម្នាក់និយាយថា ខ្លួននឹងដាក់ទណ្ឌកម្មអ្នកនិយាយទូរទស្សន៍ដ៏ល្បីល្បាញម្នាក់របស់ខ្លួនដែលថតបានជាវីដេអូដែលចំអកឲ្យម៉ៅសេទុងដែលជាអ្នកបង្កើតប្រទេសចិនទំនើប។
នៅក្នុងកាសែតវីដេអូដែលបានថតនៅពេលទទួលអាហារពេលល្ងាចជាលក្ខណៈឯកជន លោក Bi Fujian អ្នកនិយាយទូរទស្សន៍កណ្តាលរបស់ចិនអាចត្រូវគេមើលឃើញថាបាននិយាយធ្វើត្រាប់តាមល្ខោន Opera ក្នុងសម័យបដិវត្តន៍វប្បធម៌ដែលមានចំណងជើងថាTaking Tiger Mountain មុនពេលពណ៌នាម៉ៅ សេទុង។
យោងតាមសេចក្តីរាយការណ៍បណ្តាញផ្សាយព័ត៌មានចិនខ្លះបានប្រាប់ឲ្យដឹងថាវីដេអូនោះបានត្រូវគេផ្សព្វផ្សាយយ៉ាងឆាប់រហ័សនៅក្នុងបណ្តាញព័ត៌មានសង្គមចិន ដែលបានបណ្តាលឲ្យទូរទស្សន៍ CCTV បញ្ឈប់ការងារលោក Biពីការងារ។នៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃពុធ ទូរទស្សន៍ CCTV បានប្រាប់ឲ្យដឹងថា កំណត់សម្គាល់របស់លោក Bi Fujian មានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម ហើយ បានសន្យានឹងដោះស្រាយបញ្ហានេះស្របទៅតាមបទបញ្ជាហើយនិងធ្វើការស៊ើបអង្កេតដ៏ប្រុងប្រយ័ត្នបំផុត។
យោងតាមកាសែត Global Timesដែលរៀបចំចាត់ចែងដោយរដ្ឋប្រាប់ឲ្យដឹងថា លោក Biអាយុ៥៦ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកសម្របសម្រួលកម្មវិធីប្រកបដោយទេពកោសល្យនៅកម្មវិធី Spring Festival Gala របស់ទូរទស្សន៍ CCTV។
អត្ថាធិប្បាយរបស់លោកបានឆ្លុះបញ្ចាំងពីការបែកបាក់ក្នុងសង្គមចិនអំពីកេរ្ត៍ដំណែលរបស់ម៉ៅ សេទុងដែលបានធ្វើជាប្រធានគណបក្សកុម្មុយនិស្តចិនចាប់តាំងពីគណបក្សនេះ បានបង្កើតនៅឆ្នាំ១៩៤៩មក។
ម៉ៅ សេទុង ដែលបានស្លាប់នៅឆ្នាំ១៩៧៦ បានរៀបចំនយោបាយមហាលោតផ្លោះ។ ក្នុងអំឡុងពេលនោះ ចិនបានប្រែក្លាយពីសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្មទៅជាសេដ្ឋកិច្ចពឹងផ្អែកលើឧស្សាហកម្ម ក៏ប៉ុន្តែមនុស្សរាប់សិបលាននាក់បានស្លាប់ដោយការអត់ឃ្លាន។
ប៉ុន្មានឆ្នាំក្រោយមក បន្ទាប់ពីម៉ៅ សេទុងទទួលមរណៈភាព គណបក្សកុម្មុយនិស្តចិន បានទទួលស្គាល់ថា ម៉ៅ បានធ្វើខុស។ មាគ៌ានយោបាយផ្លូវការរបស់គណបក្ស គឺថាគោលនយោបាយរបស់ម៉ៅ សេទុង ត្រូវ៧០ភាគរយ ហើយខុស៣០ភាគរយ៕