កូនរបស់ជនជាតិ Uyghur ដែលត្រូវគេឃុំខ្លួន ស្វែងរកកន្លែងជ្រកពួនក្នុងសាលារៀននៅទីក្រុង Istanbul
- Heather Murdock
- VOA News
នៅក្នុងប្រទេសតួកគី ពួកជនភៀសខ្លួន Uyghur ដែលបានរត់គេចពី មជ្ឈមណ្ឌលឃុំឃាំងរបស់ចិននិងជនភៀសខ្លួនផ្សេងទៀតដែលបានចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស និយាយថា ពួកគេភ័យខ្លាចថា រដ្ឋាភិបាលតួកគីស្ថិតនៅក្រោមគំនាបកាន់តែខ្លាំងឡើងដើម្បីកាត់ទោសឬបញ្ជូនពួកសកម្មជនត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ក៏ប៉ុន្តែ អ្នកស្រី Heather Murdock នៃ VOA បានរកឃើញនៅសាលារៀនមួយក្នុងទីក្រុងIstanbul ថាកុមារជនជាតិ Uyghurខ្លះ និយាយថា ឪពុកម្តាយរបស់ពួកគេបានបញ្ជូនពួកគេមកទីនេះដើម្បីស្វែងរកទីសុវត្ថិភាព នៅពេលដែលគ្មាននរណាម្នាក់មើលថែទាំពួកគេនៅឯផ្ទះរបស់ខ្លួន។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕