មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងថា សហរដ្ឋអាមេរិកកំពុងទប់ស្កាត់ការឆ្លងរាលដាលកូរ៉ូណាវ៉ីរុស
សហរដ្ឋអាមេរិកកំពុងរឹតបន្តឹងអ្នកដំណើរតាមជើងហោះហើរនានារួមទាំងអ្នកដំណើរមកពីប្រទេសចិននាពេលថ្មីៗនេះផងដែរ។ ចាប់ផ្តើមពីយប់ថ្ងៃអាទិត្យមក ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងដាក់ពលរដ្ឋអាមេរិកាំងណាដែលត្រឡប់មកពីប្រទេសចិនវិញនៅក្នុងព្រលានយន្តហោះមួយក្នុងចំណោមព្រលានយន្តហោះទាំង១១ដែលត្រូវបានកំណត់ដើម្បីតាមដានសុខភាពរយៈពេល១៤ថ្ងៃ។ ស្របពេលជាមួយគ្នានេះ ករណីឆ្លងកូរ៉ូណាវ៉ីរុសនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងហោចណាស់១១ករណី។ អ្នកស្រី Mariama Dialloអ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕