កម្ពុជាកើនចំណាត់ថ្នាក់នៃការយល់ដឹងអំពីអំពើពុករលួយ
ប្រទេសកម្ពុជាទទួលបានពិន្ទុថែមមួយទៀតក្នុងតារាងសន្ទស្សន៍យល់ឃើញពីអំពើពុករលួយសម្រាប់ឆ្នាំ២០១៤ ដោយបានពិន្ទុ២១ក្នុង១០០ប៉ុន្តែនៅតែស្ថិតនៅបាតតារាងទន្ទឹមគ្នានឹងប្រទេសភូមាក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០។ របាយការណ៍សន្ទស្សន៍នៃការយល់ដឹងពីអំពើពុករលួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់១៥៦ក្នុងចំណោមប្រទេសទាំង១៧៥នៅលើពិភពលោកដែលអង្គការនេះពិនិត្យមើល។ លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោក Daniel Dudis នាយកជាន់ខ្ពស់ខាងផ្នែកគោលនយោបាយរបស់អង្គការតម្លាភាពអន្តរជាតិ ដូចតទៅ៖