វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគនិយាយថា ពួកគេមានជំនឿលើស្ថាប័នជាតិថាអាចដោះស្រាយបញ្ហានយោបាយដោយមិនចាំបាច់សម្ពាធជាពិសេសទាក់ទងនឹងរឿងអនុញាតឲ្យលោកសម រង្ស៉ីបានឈរឈ្មោះ ឬ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន។ នេះបើតាមការអះអាងរបស់លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យនិងលោកពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ដែលជាវាគ្មិននៃកម្មវិធីហេឡូ។
ក្រុមវាគ្មិនបានអះអាងថា បញ្ហាសំខាន់គឺការចូលរួមរបស់លោក សម រង្ស៉ីក្នុងការប្រកួតប្រជែងការបោះឆ្នោតពេលនេះ។ សរអា ក៏ទាមទារដូចគ្នាដែរជាពិសេស សមាជិកសភាដែលគំរាមកាត់ជំនួយបើការបោះឆ្នោតមិនសេរីនិងយុត្តិធម៌។
លោកស្រីជា វណ្ណាតនិងលោកពុទ្ធា ហង្សបានអះអាងថាសភាពការណ៍នយោបាយវិវត្តន៍ល្អ ហើយសង្ឃឹមថាការវិលត្រឡប់មកវិញរបស់លោកសម រង្ស៉ីនៅថ្ងៃសុក្រទី១៩កក្កដានេះគ្មានអ្វីកើតឡើងហើយមានស្ថេរភាពនិងសន្តិសុខល្អ៕