ភ្នំពេញ៖ មេដឹកនាំគណបក្សសង្គ្រោះជាតិបានដាក់សម្ពាធដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យចុះចេញពីមុខតំណែងដោយសារតែមិនមានការពេញចិត្តពីប្រជាពលរដ្ឋនិងបានឡើងកាន់កាប់មុខតំណែងដោយរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ នេះបើតាមការបញ្ជាក់ពីមេដឹកនាំគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់VOAសំឡេងសហរដ្ឋអាមេរិកថាមូលហេតុនៃការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីមុខតំណែងដោយសារតែប្រជាពលរដ្ឋភាគច្រើនមិនអាចទទួលយកនូវលទ្ធផលបោះឆ្នោតមិនត្រឹមត្រូវនេះទេទើបប្រជាពលរដ្ឋទាមទាររកយុត្តិធម៌។
លោកបញ្ជាក់ថាបើការទាមទារឱ្យលោកហ៊ុន សែនចុះចេញពីមុខតំណែងហើយលោកនៅតែមិនព្រមចុះនោះកម្ពុជានឹងមានអស្ថិរភាពយូរអង្វែង តែគណបក្សសង្គ្រោះជាតិនៅតែប្រកាន់គោលការណ៍ទាមទារដោយសន្តិវិធីដើម្បីចៀសវាងនូវការប្រើប្រាស់អំពើហិង្សា។
លោកនិយាយថា៖
«តែបើសុំគាត់ចុះដោយកិត្តិយសហើយខ្ញុំគិតថាប្រហែលជាប្រជាពលរដ្ឋនៅគោរពគាត់ហើយយើងនឹងកសាងប្រទេសបានល្អប្រសើរ។តែបើសិនជាគាត់ចុះមិនចុះក៏ដោយគណបក្សសង្គ្រោះជាតិក៏មិនមានការប្រើប្រាស់អំពោះហិង្សាដែរ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវបានសមាជិករដ្ឋសភាខាងគណបក្សប្រជាជនបានបោះឆ្នោតជាកញ្ចប់ជាមួយនឹងសមាជិករដ្ឋាភិបាលគាំទ្រលោកជានាយករដ្ឋមន្ត្រីអណត្តិទី៥កាលពីថ្ងៃទី២៤ខែកញ្ញា។
គណបក្សសង្គ្រោះជាតិមិនបានចូលរួមបើកសម័យប្រជុំសភាដំបូងនិងបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រីទេគណបក្សនេះបានប្រកាសថាលោកហ៊ុន សែនឡើងកាន់កាប់មុខតំណែងជាថ្មីនេះបានដោយខុសច្បាប់និងរដ្ឋប្រហាររដ្ឋធម្មនុញ្ញតែត្រូវបានមន្ត្រីរដ្ឋាភិបាលបានបដិសេធ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថាកម្ពុជាជាប្រទេសនីតិរដ្ឋនិងគោរពច្បាប់តែគណបក្សសង្គ្រោះជាតិបានបង្កើតច្បាប់ព្រៃមួយទៀតដោយខ្លួនឯង។
លោកបានឱ្យដឹងថាការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីមុខតំណែងគឺផ្ទុយទៅនឹងច្បាប់។
លោកនិយាយថា៖
«ការទាមទារហ្នឹងគ្រាន់តែជាយុទ្ធនាការឃោសនាទេអ្វីដែលជានាយករដ្ឋមន្ត្រីរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែនគឺជាតំណែងកើតចេញពីមហាជនភាគច្រើនកើតចេញពីច្បាប់របស់កម្ពុជាគឺមិនមែនកើតចេញពីច្បាប់ព្រៃរបស់គណបក្សសង្គ្រោះជាតិនោះទេ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមកដល់ពេលនេះបានចូលកាន់កាប់មុខតំណែងសារជាថ្មីបានរយៈពេលជាងពីរខែហើយ។
លោកអ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថាការដាក់សម្ពាធឱ្យលោកហ៊ុន សែនចុះចេញពីមុខតំណែងអាចទៅរួចតែមានការលំបាកបន្តិចដោយសារតែលោកមានកងកម្លាំងប្រដាប់អាវុធនៅគាំទ្រពីក្រោយ។
លោកនិយាយថា៖
«និយាយទៅយោធានិងមន្ត្រីយោធាជាច្រើនអ្នកដែលមានលុយជាច្រើនគាត់ពឹងផ្អែកលោកហ៊ុន សែនជាខ្នង។ដោយហេតុនេះហើយពួកគាត់និងការពារអំណាចលោកហ៊ុន សែនដើម្បីផលប្រយោជន៍របស់ខ្លួនដែរ»។
លោកអ៊ូ វីរៈបានបញ្ជាក់ទៀតថាបើចង់ឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីមុខតំណែងទាល់តែមានការយល់ព្រមពីសមាជិកខាងគណបក្សប្រជាជនផ្សេងដែលគេមិនពេញចិត្តទៅនឹងការដឹកនាំដ៏យូរឆ្នាំរបស់លោកហ៊ុន សែន។
គណបក្សសង្គ្រោះជាតិបានប្រកាសចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី១៥ខែធ្នូខាងមុខនេះនឹងមានរៀបចំពិធីប្រមូលផ្តុំមហាជននៅក្នុងខេត្តសៀមរាប ព្រះវិហារ កំពង់ធំ និងនៅក្នុងទីលានប្រជាធិបតេយ្យទីក្រុងភ្នំពេញ។
គណបក្សនេះក៏បានប្រកាសថាចាប់ពីថ្ងៃទី១៥ខែធ្នូ ទៅជារៀងរាល់ថ្ងៃអាទិត្យនិងធ្វើពិធីជួបជុំមហាជននៅក្នុងទីក្រុងភ្នំពេញដើម្បីទាមទាររកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត៕