«រថយន្តតន្ត្រីទិព្វខ្មែរ» ជួយផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ជនបទ
អង្គការសិល្បៈខ្មែរអមតៈបង្កើតគំនិតថ្មីក្នុងការថែរក្សាវប្បធម៌ និងសិល្បៈខ្មែរតាមរយៈកម្មវិធីមួយឈ្មោះថា «រថយន្តតន្ត្រីទិព្វខ្មែរ»។ រថយន្តដឹកអ្នកដំណើរដ៏ធំមានរូបចាប៉ីដងវែងមានផ្ទុកអ្នកសិល្បៈចេញទៅតាមបណ្តាខេត្តនានាដើម្បីទាក់ទាញឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរ ចំពោះសិល្បៈបុរាណខ្មែរឡើងវិញ។ នៅក្នុងបន្ទប់ផ្សាយរបស់ VOAនៅរដ្ឋធានីវ៉ាស៊ីនតោនលោក សុខ ខេមរា បានសម្ភាសលោក អាន ចន ផន ជាស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈអំពីកម្មវិធីនេះក្នុងពេលលោកបំពេញទស្សនៈកិច្ចក្នុងប្រទេសអាមេរិកដើម្បីស្វែងរកជំនួយសម្រាប់គាំទ្រអង្គការនិងកម្មវិធីនានារបស់លោកក្នុងប្រទេសកម្ពុជា។