ក្រុមមេដឹកនាំសហជីពឯករាជ្យកម្ពុជាព្រមានពីការប៉ះទង្គិចដល់សេរីភាពសហជីពនិងសិទ្ធិកម្មករដំណាលគ្នាដែលរដ្ឋាភិបាលកំពុងតាក់តែងសេចក្តីព្រាងច្បាប់ដោយមិនទទួលអនុសាសន៍ពីសហជីពកម្មករនោះ។
ពួកគេថ្លែងថា ការចុះបញ្ជីត្រូវរិតត្បិតតឹងរ៉ឹង ការបិទទ្វារសហជីពនឹងកាន់តែងាយស្រួល ការដាក់ទោសពិន័យ និងបញ្ហាសំខាន់ៗទាក់ទងនឹងការរិតត្បិតសិទ្ធិសេរីភាពសហជីពនិងកម្មករផ្សេងទៀតជាក្តីបារម្ភ។
នេះជាការអះអាងរបស់វាគ្មិនពីររូបនៃកម្មវិធី Hello VOA គឺ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជានិងជាប្រធានសម្ព័ន្ធសហជីព ស៊ីខៅឌូ (CCAWDU)ហើយ នឹងលោក យ៉ាន សារ៉ាន់ ប្រធានសហជីពស៊ីខៅឌូប្រចាំរោងចក្រហ្វ័រធ្យូន ដែលបានចូលរួមដើម្បីពិភាក្សាអំពីប្រធានបទ«តើច្បាប់សហជីពដ៏ល្អនឹងមានឥទ្ធិពលយ៉ាងណាសម្រាប់កម្មករនិងវិស័យកាត់ដេរកម្ពុជា?»។ សូមស្តាប់កិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖