ភ្នំពេញ —
ប្រទេសកម្ពុជានឹងអនុញ្ញាតឱ្យភ្ញៀវទេសចររបស់ក្រុមហ៊ុនជប៉ុន បានទទួលការបោះត្រាចូលនៅលើយន្តហោះធ្វើដំណើរផ្ទាល់ដោយមិនចាំបាច់ឈរតម្រៀបជួរនាំឱ្យខាតពេលវេលារង់ចាំទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចនៅថ្ងៃអង្គារនេះយល់ព្រមឱ្យប៉ូលិសអន្តោប្រវេសន៍កម្ពុជាឡើងលើយន្តហោះដើម្បីបោះត្រាលើទិដ្ឋាការពេលមកដល់តាមការស្នើសុំរបស់ក្រុមហ៊ុនទេសចរណ៍ឯកជនរបស់ជប៉ុន។
ការយល់ព្រមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើឡើងក្នុងពេលដែលលោកបានចូលរួមវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនលើកទី១៧ដែលធ្វើឡើងនៅវិមានសន្តិភាពក្រុងភ្នំពេញ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថាការយល់ព្រមបោះត្រានៅលើយន្តហោះនេះជាផ្នែកមួយដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍និងក៏ជាផ្នែកមួយដើម្បីទាក់ទាញទេសចរណ៍មកទស្សនាក្នុងប្រទេសកម្ពុជាផងដែរ។
លោកនិយាយថា៖
«នេះជាវិធីមួយដើម្បីទាក់ទាញ។ កុំភ្លេចថាប្រទេសដទៃមានគោលដៅទេសចរណ៍ដូចយើងដែរ ទោះបីគ្មានអង្គរវត្តក៏គេដើរបានដែរ។ ធ្វើអាហ្នឹងគឺទាក់ទាញមួយដែរបើគង់តែមកដល់បោះត្រាឱ្យដូចតែគ្នា។ អញ្ចឹងបោះនៅលើយន្តហោះតែម្តងទៅ»។
វិធានការបោះត្រាលើទិដ្ឋការពេលមកដល់នេះនឹងចាប់ផ្តើមអនុវត្តលើកដំបូងគេទៅលើក្រុមហ៊ុនទេសចរណ៍ឯកជនរបស់ជប៉ុនដែលមានបំណងអស់ត្រង់ពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថាក្រុមហ៊ុន ទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងនិងត្រូវបានអនុញ្ញាតឱ្យបោះត្រាទិដ្ឋាការនៅលើយន្តហោះដូចគ្នានេះដែរបន្ទាប់ពីប្រទេសជប៉ុន។
លោកនិយាយថា៖
«ឥឡូវបើឥណ្ឌូនេស៊ីធ្វើជាមួយជប៉ុនហើយ កម្ពុជាក៏អាចធ្វើជាមួយកូរ៉េខាងត្បូងបានដែរ១០វ៉ុលក្នុងមួយថ្ងៃកុំឱ្យស្ទះចររាចរណ៍នៅចាំនៅទីហ្នឹង»។
ភ្ញៀវទេសចរណ៍ដែលមកទស្សនកិច្ចប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះតាមជើងយន្តហោះក្តីនិងតាមផ្លូវគោកក្តីត្រូវបំពេញលិខិតចេញចូលបន្ទាប់មកភ្ញៀវទាំងនោះត្រូវបង្ហាញលិខិតដែលបានបំពេញរួចទៅប៉ូលិសអន្តោប្រវេសន៍ដើម្បីពិនិត្យមុនបោះត្រាលើលិខិតអនុញ្ញាតឱ្យចាកចេញឬក៏ចូល។
លោក ហូរ វ៉ាន់ឌី សហប្រធានក្រុមការងារទេសចរណ៍កម្ពុជាមានប្រសាសន៏ថាក្រុមហ៊ុនឯកជននិងរដ្ឋាភិបាលត្រូវធ្វើកិច្ចការងារបន្តទៀតថាតើមានលទ្ធភាពប៉ុណ្ណាក្នុងការអនុញ្ញាតតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកបញ្ជាក់ថាកន្លងមកមានការសម្រួលបែបបទចំពោះមន្ត្រីការទូតក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់ប្រទេសនីមួយៗដែលបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែសម្រាប់ក្រុមហ៊ុនឯកជនទាមទារឱ្យមានការសិក្សាបន្ថែមទៀត។
លោកនិយាយថា៖
«បានខាងឯកជនត្រូវពិភាក្សាគ្នាថែមទៀតថាតើខាងក្រុមហ៊ុនអាកាសចរណ៍គាត់មានលទ្ធភាពប៉ុណ្ណាផ្តល់ជូននូវសេវាកម្មហ្នឹងហើយខាងរដ្ឋលោកមានលទ្ធភាពប៉ុណ្ណាដែលចាត់ជូនមន្រ្តីដើម្បីធ្វើការជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ហ្នឹង»។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថាមានក្រុមហ៊ុនទេសចរណ៍ជប៉ុនមួយឈ្មោះ«Atlantic Air Asia»បានស្នើសុំមករដ្ឋាភិបាលដើម្បីឱ្យមន្ត្រីអន្តោប្រវេសន៍ផ្តល់ទិដ្ឋាការនៅលើយន្តហោះដូចដែលខ្លួនបានធ្វើនៅក្នុងប្រទេសឥណ្ឌូនេស៊ីក៏ប៉ុន្តែនៅកម្ពុជាមិនទាន់បានអនុវត្តទេដោយសារកម្ពុជាមិនទាន់ព្រមព្រៀងលើកលែងទិដ្ឋាកាជាមួយប្រទេសជប៉ុន។
លោកនិយាយថា៖
«ពីព្រោះជប៉ុនគាត់អញ្ចឹង។ទីមួយគាត់ចាស់ៗធ្វើដំណើរគាត់មិនចង់ឈប់នៅកន្លែងណាពីរដងទេគាត់ចង់តែធ្វើដំណើរDirect Flightតែម្តង ហោះមកត្រង់តែម្តង។ ហើយទីពីរ មិនចាំបាច់មានVisaទេ។អញ្ចឹងនេះជាករណីមួយម៉្យាងដែរក្នុងការស្រួលធ្វើទិដ្ឋការនៅលើយន្តហោះ»។
ចំនួនភ្ញៀវទេសចរបរទេសដែលបានមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣កន្លងទៅនេះមានចំនួនជាង៤លាននិង២សែននាក់។ ជនជាតិវៀតណាមបានជាប់លំដាប់ថ្នាក់ទីមួយ បន្ទាប់មកមានភ្ញៀវទេសចរណ៍មកពីប្រទេសចិន កូរ៉េ ឡាវ និងពីប្រទេសជប៉ុន៕