ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ចិន ៣ សែន​ដូស​ដំបូង​នៅ​ខែ​កុម្ភៈ ខណៈ​ករណី​ឆ្លង​កូវីដ​បន្ត​កើនឡើង


បុគ្គលិកមន្ទីរពេទ្យម្នាក់កំពុងកាន់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនឱសថ Sinopharm របស់ប្រទេសចិន នៅទីក្រុង Belgrade ប្រទេស Serbia កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
បុគ្គលិកមន្ទីរពេទ្យម្នាក់កំពុងកាន់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនឱសថ Sinopharm របស់ប្រទេសចិន នៅទីក្រុង Belgrade ប្រទេស Serbia កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

ប្រទេស​កម្ពុជា​គ្រោង​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដំបូង ចំនួន ៣ សែន​ដូស​ពី​ប្រទេស​ចិន​នៅ​ខែ​ក្រោយ ខណៈ​កម្ពុជា​បាន​រកឃើញ​ការ​ឆ្លង​វីរុស​ជំងឺ​កូវីដ១៩ ចំនួន ៧ ករណី​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ពុធ។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​សុខាភិបាល​កម្ពុជា។

សារព័ត៌មាន​វីអូឌី​បាន​ដក​ស្រង់​សម្តី​របស់​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​អ្នកស្រី ឱ វណ្ណឌីន ដែល​បាន​និយាយ​ថា រដ្ឋាភិបាល​ចិន​នឹង​ផ្តល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ស៊ីណូហ្វាម (Sinopharm) ដល់​កម្ពុជា​ចំនួន ៣០ ម៉ឺន​ដូស​នេះ​ជា​មុន​សិន​ក្នុង​ដំណាក់កាល​ដំបូង​នៅ​ក្នុង​ខែ​កុម្ភៈ ដែល​ត្រូវ​ជា​ខែ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន។

កាល​ពី​សប្តាហ៍​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ចិន​បាន​សន្យា​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ១ លាន​ដូស​ដល់​កម្ពុជា។

ការ​ប្រកាស​ទទួល​យក​វ៉ាក់សាំង​ចិន​នេះ​ធ្វើ​ឡើង​ នៅ​ពេល​ដែល​កម្ពុជា​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ចំនួន ៧ ករណី​ទៀត​កាល​ពី​ថ្ងៃ​ពុធ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

ករណី​ឆ្លង​ថ្មី​ចុង​ក្រោយ​បំផុត​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ក្នុង​ប្រទេស​កម្ពុជា​កើន​ដល់ ៤៤៨ នាក់ គិត​ត្រឹម​ថ្ងៃ​ទី ២០ ខែ​មករា។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល៕

XS
SM
MD
LG