ក្រុមមន្ត្រីអង្គការជាតិនិងអន្តរជាតិនិយាយថាការបន្តរចាត់វិធានការណ៍ចំពោះ សកម្មជនសិទ្ធិមនុស្ស និងសង្គស៊ីវិលនានាដូចជាលោក ចាន់ សុវ៉េត ទាក់ទងទៅ នឹងការបង្រ្កាបក្រុមអបគមន៍នោះនឹងធ្វើឲ្យប៉ះទង្គិចដល់សិទ្ធិសេរីភាពនិង ជីវភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
លោក ចាន់ សុវ៉េតជាអ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាហុកត្រូវ តុលាការ កោះឲ្យចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃ២៤ខែសីហាពីបទជួយដល់ចារីឬជន ល្មើសរបស់ក្រុមលោក ប៊ុន រដ្ឋា ដែលដឹកនាំពលរដ្ឋតវ៉ាពីសិទ្ធិកាន់កាប់ដីធ្លីក្នុង ស្រុកឆ្លូងខេត្ត ក្រចេះ កាលពីខែមេសាដែលរដ្ឋាភិបាលបានចាត់ទុកថាជាក្រុម ធ្វើអបគមន៍។ បើរកឃើញថាមានទោសលោកចាន់សុវ៉េតត្រូវជាប់គុគពី១ឆ្នាំ ដល់៣ឆ្នាំតាមច្បាប់ព្រហ្មទណ្ឌ។
ការកោះហៅនេះ កើតឡើងប៉ុន្មានថ្ងៃដែល លោកនាយក រដ្ឋមន្ត្រីហ៊ុន សែនថ្លែងជាសាធារណៈនិងសួរពីមន្ត្រីអង្គការ ក្រៅរដ្ឋាភិបាលម្នាក់ ដែលផ្តល់លុយ៣០ម៉ឺនរៀលនិងផ្តល់ការស្នាក់នៅពីរយប់ នោះ តើតុលាការហៅមកសាកសួរហើយឬនៅ?
ការចោទប្រកាន់លោក ចាន់សុវ៉េត កើតឡើងបន្ទាប់ពី លោកប្រធានវិទ្យុសំបុកឃ្មុំ ម៉ម សូណង់ដូត្រូវចាប់ខ្លួនកាលពីពាក់កណ្តាលខែកក្កដាពីបទទាក់ទងនឹងរឿងបង្កើតអបគមន៍ នេះដែរគឺតាមការឆ្លើយដាក់ជនសង្ស័យដែលត្រូវតុលាការចាប់ឃុំខ្លួនរង់ចាំការ កាត់ទោស។ ទាំងលោក ចាន់ សុវ៉េត និង លោក ម៉ម សូណង់ដូជាប្រធាន
សមាគមអ្នកប្រជាធិបតេយ្យផងនោះបានបដិសេដ្ឋពីការពាក់ព័ន្ធនឹងការ ចោទប្រកាន់នោះ។
លោក ស្ស៉ីវេ យី (Shiwei Ye) តំណាងអចិន្ត្រៃយ៍ប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្សក្នុងប្រទេសបារាំង សហព័ន្ធអន្តរជាតិ ដើម្បីសិទ្ធិមនុស្ស (IFHR) បានថ្លែងថាចាត់ទុកថាការយាយីដល់ក្រុមអង្គការគឺផ្ទុយពីច្បាប់ជាតិនិងច្បាប់ អន្តរជាតិ។
«នៅពេលសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាមានសេរីភាពកាន់តែតិចក្នុងការងើប ឈរដើម្បីជួយដល់បញ្ហាសិទ្ធិមនុស្ស រឿងនេះនឹងនាំឲ្យមានការរំលោភ អំណាចនានាចេះកើនឡើង»។
លោកបានបន្ថែមសេចក្តីថា៖ អាក់២
«នៅក្នុងសង្គមដែលគ្មានការផ្ទៀងផ្ទាត់គ្រប់គ្រាន់ទល់នឹងការរំលោភអំណាច នោះនឹងមានការរំលោភសិទ្ធិពលរដ្ឋ។ ពលរដ្ឋនឹងរងទុក្ខទោស ហើយនឹង ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ»។
លោក ស្ស៉ីវេ យីបានអះអាងថារដ្ឋាភិបាលលោកនាយករដ្ឋន្ត្រី ហ៊ុន សែនដែល ដឹកនាំប្រទេស៣០ឆ្នាំនោះបានបង្កើតច្បាប់ជាច្រើនដែល រំលោភនិងរារាំងក្រុម សង្គមស៊ីវិលក្នុងការបំពេញតួនាទីរបស់ពួកគេដើម្បីជួយពលរដ្ឋនឹងឃ្លាំមើល ការអនុវត្តន៍ច្បាប់របស់រដ្ឋាភិបាល។
លោកថ្លែងថាលោកកំពុងឃើញស្ថានការណ៍មួយដែលច្បាប់ចេះតែខ្សោយទៅៗ ហើយលទ្ធផលនៃការប្រមូលផ្តុំអំណាចគឺប្រហាក់ប្រហែលនិងប្រទេសផ្តាច់ការ មួយចំនួនក្នុងតំបន់អាស៊ានផងដែរ។ ប្រទេសភូមាជាឧទាហរណ៍គឺមានច្បាប់ស្តី ពីការជួបប្រជុំខុសច្បាប់ ដែលលោក ស្ស៉ីវេ យីបានអះអាងថាជាច្បាប់ដែលទន់ ខ្សោយផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការលុបបំបាត់អង្គការដែលរដ្ឋាភិបាល មិនពេញចិត្ត។ ហើយប្រទេសម៉ាឡេស៊ីមានច្បាប់សន្តិសុខពិសេសដែលអាច ចាប់ឃុំខ្លួនសកម្មជននានានិងអ្នកជំទាស់។
«ពីព្រោះរឿងនេះបង្ហាញថាគោលដៅរបស់ពួកគេជាចម្បងគឺដើម្បីរក្សាអំណាច នយោបាយ ដូច្នេះពួកគេប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីបំបាត់កម្លាំងជំទាស់ បំបាត់ជាសំខាន់នោះគឺការរិះគន់ដោយអហឹង្សាណាចំពោះការគ្រប់គ្រងដ៍តឹង តែងរបស់ពួកគេ»។
លោកស្ស៉ីវេ យីបានបន្ថែមសេចក្តីទៀតថាបញ្ហាការផ្តួលរំលំរដ្ឋាភិបាលថ្មីៗ នៅមជ្ឈឹមបូព៌ា ហៅថា Arab Spring ហើយនិងការបង្ករសង្រ្គាមនៅស៊ីរីផងនោះបានធ្វើឲ្យមានការភ័យខ្លាចដល់អ្នកកាន់អំណាចផ្តាច់ការក្នុងតំបន់។
«ពួកគេខ្លាចថាពួកគេបាត់បង់ម្ចាស់ការ ហើយពួកគេមិនអាចមានលទ្ធភាពរក្សា ការ គ្រប់គ្រងអំណាចបែបតឹងរឹងនេះតទៅទៀត»។
លោក ស្ស៉ីវេ យីបានសង្កត់ធ្ងន់ថាការចាប់ខ្លួននានាដោយសារការបង្រា្កបនៅ ខេត្តក្រចេះ ហើយមានការកោះហៅលោកចាន់ សុវ៉េតពេលនេះទៀត គឺជាក្តី បារម្ភខ្លាំងណាស់ ដោយសារថាគ្មានភស្តុតាងដែលនាំឲ្យគេជឿថាមានចលនា អបគមន៍ពិតប្រាកដ្ឋនោះ។
ក្រុមអង្គការសិទ្ធិមនុស្សដទៃទៀតបាននិយាយថាចំណាត់ការរបស់តុលាការនេះ ធ្វើឲ្យមានក្តីបារម្ភពីប្រព័ន្ធតុលាការកម្ពុជាដែលមិនបានកែទំរង់ ហើយនៅតែ ស្ថិតក្រោមឥទ្ធិពលនយោបាយ និងជាឧបករណ៍របស់គណបក្សគ្រប់គ្រង ប្រទេស។
លោក ហ្វ៊ីល រ៉ប៊ឺតសុន(Phil Roibertson) អនុប្រធានអង្គការសិទ្ធិមនុស្ស យូមែនរៃវ៉ចន៍ (Human Right Watch) របស់សរអាបានអះអាងថា៖
«ប្រទេសកម្ពុជាអាចត្រូវគេបញ្ចូលទៅជាប្រទេសមួយក្នុងតំបន់អាស៊ានដែល តុលាការមិនមានកម្រិតឯករាជ្យពីអំណាចនយោបាយ»។
លោកថ្លែងទៀតថា៖
«ជារឿងច្បាស់ណាស់ដែលតុលាការក្នុងប្រទេសទាំងនេះត្រូវប្រើប្រាស់ជា អាវុធនយោបាយដោយរដ្ឋាភិបាលនិងគណបក្សគ្រប់គ្រងប្រទេស និងគ្រប់គ្រងក្នុងការតាមប្រម៉ាញ់ក្រុមអ្នកជំទាស់»។
ក្រុមអង្គការសង្គមស៊ីវិលចំនួន២០ នៅសប្តាហ៍នេះបានសំដែងការសោកស្តាយ ចំពោះការចោទប្រកាន់លោក ចាន់ សុវ៉េតមន្ត្រីសិទ្ធិមនុស្សដ៍ឆ្នើមនៃអង្គការអាដហុក ពីបទជួយដល់ក្រុមអបគមន៍ ដោយបានរួមគ្នាហៅចំណាត់ការរបស់តុលាការក្រុងភ្នំពេញថាជាការគំរាមកំហែងដ៍ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយទសវត្សរ៍នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមលោក សួន ប៊ុន សាក់នាយកប្រតិបត្តិនៃអង្គការ ប្រព្រឹត្តកម្មដែលមានអង្គការជាង២០ជាសមាជិកបានអះអាងថារឿងចំណាត់ការ លើសង្គមស៊ីវិលនេះគឺជាការប៉ុនប៉ងដាក់ទោសព្រហ្មទណ្ឌលើក្រុមសកម្មជន អង្គការស្របច្បាប់នានា៖
«ការកោះហៅលោក ចាន់ សុវ៉េត បង្ហាញពីការវាយប្រហារយ៉ាងធ្ងន់ធ្ងរប្រឆាំង នឹងកិច្ចការរបស់អង្គការសិទ្ធិមនុស្សដែលយើងបានឃើញក្នុងមួយទសវត្សរ៍ នេះ»។
លោកចាន់ សុវ៉េតបានអះអាងថាចំណាត់ការរបស់តុលាការធ្វើឲ្យរូបលោកមាន ការភ័យខ្លាច និងធ្វើឲ្យប៉ះពាល់ដល់កិច្ចការរបស់លោកមួយចំនួនផង។
«តាមពិតនៅពេលដែលខ្ញុំបានទទួលដីការបង្គាប់ឲ្យចូលខ្លួនរបស់លោកចៅក្រមស៊ើបអង្កេត ឆែ វីរៈ ខ្ញុំភ្ញាក់ខ្លួនបាទ។ ខ្ញុំភ្ញាក់ខ្លួនព្រើត ហើយខ្ញុំក៍មានការព្រួយ
បារម្ភយ៉ាងជ្រាលជ្រៅដែរសម្រាប់ការចោទប្រកាន់របស់តុលាការរាជធានី ភ្នំពេញ»។
ការចោទប្រកាន់រឿងការតវ៉ាដីធ្លីឬអបគមន៍ដីធ្លីជាពាក្យរបស់អាជ្ញាធរនោះ កើត ឡើងនៅក្នុងស្រុកឆ្លូងខេត្តក្រចេះកាលពីខែមេសាឬឧសភា។ ការតវ៉ានោះបាន ធ្វើឲ្យ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ស្លាប់ដោយសារការបាញ់ប្រហារពីអាជ្ញាធរ ការ ចាប់ខ្លួនសង្គមស៊ីវិល និងការរត់ភាសខ្លួនទៅក្រៅប្រទេស និងគេចខ្លួនពីលំនៅ ដ្ឋានរបស់អ្នកស្រុកភូមិផងដែរ។
លោក ហ្វ៊ីល រ៉ប៊ឺតសុន(Phil Roibertson) នៃអង្គការសិទ្ធិមនុស្សយូមែនរៃវ៉ចន៍ បានអះអាងថាមានកំណើននៃការរំជើបរំជួលបញ្ហាដីធ្លីដែលក្រុមហ៊ុន ឬបុគ្គល មានអំណាចបានប្រើប្រាស់តុលាការដើម្បីកាន់កាប់ដីធ្លីប្រជាពលរដ្ឋដោយ ខុសច្បាប់។
«ជារឿងច្បាស់ណាស់ដែលបញ្ហានេះវាធ្វើឲ្យប៉ះទង្គិចទៅដល់ជីវិតរស់នៅ ប្រកបដោយគុណភាព និងជីវភាពរបស់ពួកគេ»។
លោកថ្លែងថាការចាប់ខ្លួននិងចាត់វិធានការណ៍នានាចំពោះក្រុមមន្ត្រីសិទ្ធិមនុស្ស និងក្រុមអ្នកប្រជាធិបតេយ្យគឺនាំឲ្យមានការធ្លាក់ចុះចំពោះសិទ្ធិសេរីភាពជា មូលដ្ឋាននានា។
លោក យ៉ង់ គឹមអេងនាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនឹងសន្តិភាព បាន អះអាងថាសេរីភាពនានាក្នុងប្រទេសកម្ពុជាតែងតែទទួលរងនូវការវាយ ប្រហារនៅពេល រដ្ឋាភិបាលទទួលបានព័ត៌មានមិនគ្រប់គ្រាន់ឬក៍ការពារមន្ត្រីខូច ខិលរបស់ខ្លួនមួយចំនួន។ ក៍ប៉ុន្តែលោកអះអាងថាការរិះគន់ទោះចំពោះបុគ្គលក្តី ដល់ស្ថាប័នរដ្ឋាភិបាលក្តីគឺភាគច្រើនចង់ឲ្យមានការផ្លាស់ប្តូរមួយ។
«ឧបមាថារឿងដីធ្លីគឺចង់ឲ្យមានការដោះស្រាយទាន់ពេលវេលា ផ្តល់អត្ថប្រយោ ជន៍ដល់ជនរងគ្រោះ។ ឧបមាថាបញ្ហារំលោភសិទ្ធិមនុស្សត្រូវផ្តល់យុត្តិធម៌ដល់ អ្នកដែលត្រូវបានគេរំលោភបំពានមកលើសិទ្ធិរបស់គាត់ឬក៍ធ្វើទុក្ខបុកម្នេញ មកដល់រូបកាយរបស់គាត់។
បញ្ហាទាំងអស់ហ្នឹងគឺគោលដៅរួមនៃសង្គមស៊ីវិល គឺចង់បាននូវសង្គមមួយដែលល្អ ដែលគ្មានការរំលោភសិទ្ធិមនុស្សដែលមានការ អភិវឌ្ឍន៍ ដែលមានការទទួលខុសត្រូវ ហើយនឹងមានគណនេយ្យភាពចំពោះ ប្រជាពលរដ្ឋដែលខ្លួនរស់នៅជាមួយនោះ»។
លោកថ្លែងថារដ្ឋាភិបាលគួរយោគយល់ពីចេតនានៃការរិះគន់ ហើយក៍គួរសំឡឹង មើលពីមន្ត្រីខូចខិលមួយចំនួន អ្នករកស៊ីមួយចំនួនដែលយកអំណាចកៀបសង្កត់ ប្រជាពលរដ្ឋ។ លោកគីម អេងអះអាងថារដ្ឋាភិបាលគួរបើកសិទ្ធិដល់សង្គម ស៊ីវិលធ្វើកិច្ចការដោយមានសេរីភាព។
ថ្លែងប្រាប់វីអូអេខេមរភាសាលោក ផៃ ស៊ីផានអ្នកនាំពាក្យមួយរូបរបស់ រដ្ឋាភិបាលបានអះអាងថាប្រទេសកម្ពុជាមានអង្គការសង្គមស៊ីវិលច្រើនជាងគេ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ តែស្ថានសួគ៌នៃសង្គមស៊ីវិលនេះមិន មែនមានន័យថាសង្គមស៊ីវិលឬក៍បុគ្គលទាំងឡាយអាចរំលោភច្បាប់បានទេ។
«ការងាររបស់គេជួនកាលគេដើរតួជាតុលាការ ជួនកាលគេដើរតួជាគណបក្ស ប្រឆាំង ជួនកាលគេដើរតួជារាជរដ្ឋាភិបាល។ ដូច្នេះសង្គមស៊ីវិលហ្នឹងត្រូវ រៀបចំខ្លួនឲ្យច្បាស់ថាតើគេដើរតួអ្វី គេបំពេញភារកិច្ចអ្វី គេផ្តល់សេវាកម្មអ្វីឲ្យ ច្បាស់លាស់»។
លោកអះអាងថានេះហើយដែលលោកឃើញថាគ្មានប្រសិទ្ធិភាព។
លោកផៃ ស៊ីផានថ្លែងថាសង្គមស៊ីវិលជាង២ពាន់ក្នុងប្រទេសកម្ពុជាកំពុងបំពេញ កិច្ចការរបស់ពួកគេតាមកម្មវិធីរបស់គេដោយគ្មានបញ្ហា។
លោក ចាន់ សុវ៉េតមន្ត្រីផ្នែកសិទ្ធិមនុស្សដ៍ឆ្នើមនៃអង្គការសិទ្ធិមនុស្សអាដ ហុក ដែលជាអង្គការលេចធ្លោរមួយផ្នែកការពារសិទ្ធិមនុស្សទូទាំងប្រទេស។ លោក បានថ្លែងថាជាការពិតរដ្ឋាភិបាលបានអនុញ្ញតិឲ្យមានចំនួនអង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិលច្រើនមែន តែប្រសិនបើមើលឲ្យបានស៊ីជំរៅបន្តិចលោកគិតថា ការអនុវត្តន៍សិទ្ធិសេរីភាពក្នុងប្រទេសកម្ពុជានៅមានកង្វះខាតច្រើនដែលចាំបាច់ត្រូវកែទំរង់។
«នៅពេលសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាមានសេរីភាពកាន់តែតិចក្នុងការងើប ឈរដើម្បីជួយដល់បញ្ហាសិទ្ធិមនុស្ស រឿងនេះនឹងនាំឲ្យមានការរំលោភ អំណាចនានាចេះកើនឡើង»។លោក ស្ស៉ីវេ យី (Shiwei Ye)