មន្ត្រីខេត្តកំពង់ធំ៦នាក់ដែលត្រូវចាប់ខ្លួនពីបទសង្ស័យទាក់ទងនឹងការបំផ្លាញ ព្រៃលិចទឹកបឹងទន្លេសាបខុសច្បាប់ នឹងត្រូវគេបញ្ជូនទៅកាន់តុលាការក្រុង ភ្នំពេញថ្ងៃនេះ។
តុលាការក្រុងភ្នំពេញត្រូវគេដឹងថាគ្រោងនឹងសាកសួរមន្ត្រីខេត្តកំពង់ធំ៦នាក់ ដែលត្រូវចាប់ខ្លួនជាបន្តរបន្ទាប់កាលពីម្សិលមិញ ពីបទសង្ស័យថា ជាប់ទាក់ទិន នឹងការឈូសឆាយដីព្រៃលិចទឹកតាមដងទន្លេសាបដោយខុសច្បាប់។ នេះបើ តាមការអះអាងរបស់ក្រុមមន្ត្រីកម្ពុជាដែលថ្លែងក្នុងលក្ខខណ្ឌពុំឲ្យបញ្ចេញ ឈ្មោះ។
ប្រភពស្និតនឹងកងរាជអាវុធហត្ថផ្ទៃប្រទេសបានឲ្យដឹងថា លោកព្រះរាជអាជ្ញារង សុខ រឿននៃតុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះគ្រោងនឹងសាកសួរមន្ត្រីនិងជន សង្ស័យទាំងនោះមុនពេលចោទប្រកាន់ជាផ្លូវការហើយបញ្ជូនទៅកាន់ចៅក្រម ស៊ើបអង្កេត។
សំណុំរឿងនេះរំពឹងថាត្រូវគេចាត់ការណ៍នៅតុលាការខេត្តកំពង់ធំ តែតុលាការ ក្រុងភ្នំពេញទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល តាមរយៈសជណ មិនមែនតាមរយៈ ក្រសួងយុត្តិធម៌ ដើម្បីចាត់ការរឿងក្តីដ៍ធំនេះ។
ពត៌មានលំអិតអំពីឈ្មោះអត្តសញ្ញាណនឹងរឿងរ៉ាវពាក់ព័ន្ធនានាទៅនឹងការចាប់ ខ្លួនមិនត្រូវគេបញ្ជាក់ឲ្យដឹងនៅឡើយទេ។ លោក ឈុន ឈន់អភិបាលខេត្ត កំពង់ធំ អះអាងថា លោកពុំបានដឹងរឿងរ៉ាវនៃការចាប់ខ្លួននោះឡើយដោយសារ គេធ្វើជាសម្ងាត់។
លោកបដិសេធពុំពន្យល់រឿងរ៉ាវ ដែលពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃលិចទឹក ខុសច្បាប់នៅតាមបណ្តោយបឹងទន្លេសាបនោះដែរ។ទោះជាយ៉ាងណាក៍ដោយ ជនសង្ស័យទាំង៦នាក់នោះត្រូវគេប្រាប់ឲ្យដឹងថារួមមានមេឃុំមួយរូប មន្ត្រីធន ធានទឹក មន្ត្រីជលផលផងដែរដែលត្រូវចាប់ខ្លួនបញ្ជូនមកតុលាការក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ ។
មន្ត្រីខេត្តកំពង់ធំនិងមន្ត្រីតុលាការមួយរូបបានអះអាងស្រដៀងគ្នាថាប្រតិបត្តការ នេះ គឺធ្វើឡើងដោយកងរាជអាវុធហត្ថផ្ទៃប្រទេសតាមបទបញ្ជាររបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសពុំអាចទាក់ទងបានដើម្បីអាត្ថាធិប្បាយបំភ្លឺបាន ទេ។ អ្នកទទួលទូរស័ព្ទរបស់លោកអះអាងថាលោកកំពុងជាប់រវល់។
អាជ្ញាធរត្រូវគេរាយការណ៍មកថាបានរិបអូសសម្ភារៈ គ្រឿងចក្រឈូសឆាយ ដីជាង៣០គ្រឿងដែលប្រតិបត្តិឈួសឆាយដីព្រៃលិចទឹកនៅតាមដងទន្លេសាប ក្នុងស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកស្ទឹងសែន ស្រុកបារាយជាដើមនោះ។
មន្ត្រីខេត្តកំពង់ធំម្នាក់បានអះអាងថារឿងនេះពាក់ព័ន្ធធំដែលពិបាកឲ្យលោក និយាយជាសាធារណៈ។ តែលោកបានអះអាងថា ប្រសិនបើគ្មានវិធានការ ម្មត់ចត់ពីរដ្ឋាភិបាលទេ ការទន្ទា្រនដីព្រៃលិចទឹកនេះនឹងរាលដាលដល់បឹងទន្លសាប។
មន្ត្រីដដែលនោះបានបន្ថែមថាផលប៉ះពាល់បឋមៗគឺធ្វើឲ្យរាក់ បឹងទន្លេសាបហើយនិងប៉ះពាល់ដល់ជម្រកត្រីពងយ៉ាងធ្ងន់ធ្ងរ។
ដើម្បីអភិរក្សអាងទន្លេសាបអាជ្ញាធរបានដាក់បំរាមតាំងពីឆ្នាំ២០១០ដើម្បីបញ្ឈប់ សកម្មភាព
ឈូសឆាយ ដីព្រៃលិចទឹកនិងការធ្វើអាងទឹកដើម្បីលក់ទឹកជាដើម។

«ខ្ញុំក្តាប់ព័ត៌មានហ្នឹងអត់បានទេ។ សុតតែការងារធ្វើសម្ងាត់ៗខ្ញុំអត់ដឹងទេ»។អភិបាលខេត្ត កំពង់ធំ