ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការ​បរទេស​​ចាត់​ទុក​តំណាងរាស្ត្រ​អូស្ត្រាលី​កំណើត​ខ្មែរ​ថា​ជា​ជន​មិន​ត្រូវ​ស្វាគមន៍​នៅ​កម្ពុជា


លោក ហុង លីម តំណាងរាស្ត្រ​មកពី​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី។ (Webscreenshot)
លោក ហុង លីម តំណាងរាស្ត្រ​មកពី​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី។ (Webscreenshot)

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​ដោយ​ក្រសួង​ការ​បរទេស​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ កម្ពុជា​បាន​ចាត់​ទុក​ តំណាងរាស្ត្រ​ថ្នាក់​ក្រោម​ជាតិ​របស់​​អូស្រ្តាលី​ដើម​កំណើត​ខ្មែរ​រូប​នេះ​ ថា​ជា​ជន​ដែល​«មិន​ត្រូវ​បាន​ស្វាគមន៍» (Persona non grata)។

ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​មិន​ស្វាគមន៍​លោក ហុង លីម សមាជិក​សភា​នៃ​រដ្ឋ​វីចតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី មាន​ដើម​កំណើត​ខ្មែរ​ ឲ្យ​ចូល​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​ដោយ​ក្រសួង​ការ​បរទេស​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ កម្ពុជា​បាន​ចាត់​ទុក​ តំណាងរាស្ត្រ​ថ្នាក់​ក្រោម​ជាតិ​របស់អូស្រ្តាលី​ដើម​កំណើត​ខ្មែរ​រូប​នេះ​ ថា​ជា​ជន​ដែល​«មិន​ត្រូវ​បាន​ស្វាគមន៍» (Persona non grata)។

សេច​ក្តី​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហុង លីម បាន​ផ្តល់​ការ​អធិប្បាយ​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា​កន្លង​ទៅ ដោយ​ប្រៀបធៀប​ប្រទេស​កម្ពុជា​ទៅ​ហ្នឹង​របប​តិរច្ឆាន។ ក្រសួង​ការបរទេស និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ជា​បន្តបន្ទាប់ បាន​ថ្កោល​ទោស​ និង​អះអាង​ថា លោក ហុង លីម កំពុង​តែ​ប្រមាថ​ប្រជាជាតិ​កម្ពុជា។

សេចក្តី​ប្រកាស​នេះ​សរសេរ​ថា៖ «ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ថ្កោល​ទោស​ដាច់​អហង្ការ​បុគ្គល​ឈ្មោះ ហុង លីម ចំពោះ​ការ​និយាយ​បង្ខូច​កិត្តិយស​ដែល​ផ្ទុយ​ទាំង​ស្រុង​ពី​ការ​ពិត​ជាក់​ស្តែង​នៅ​កម្ពុជា។ ...ការ​ប្រមាថ​របស់​បុគ្គល ហុង លីម ចំពោះ​ប្រជាជាតិ​កម្ពុជា​ បាន​ជំរុញ​ឲ្យ​ក្រសួង​ការបរទេស​ សម្រេច​ចាត់​ទុក​បុគ្គល​នេះ​ជា​ជន​មិន​ត្រូវ​បាន​ស្វាគមន៍​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា»។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ពុធ​ដដែល​នេះ​ ស្ថានទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា សម្ដី​របស់​លោក ហុង លីម មិន​មែន​តំណាង​ឲ្យ​ប្រទេស​អូស្ត្រាលី ឬ​ស្ថានទូត​អូស្ត្រាលី​នោះ​ទេ ដោយសារ​តែ លោក ហុង លីម ជា​សមាជិក​សភា​នៃ​រដ្ឋ​វីចតូរីយ៉ា ប្រទេស​អូស្ត្រាលី តែ​លោក​មិនមែន​ជា​សមាជិក​រដ្ឋាភិបាល​សហព័ន្ធ​ ឬ​សភា​សហព័ន្ធ​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អូស្រ្តាលី​នេះ ​លើក​ឡើង​ថា​ ការ​បញ្ចេញ​មតិ​ក្នុង​វេទិកា​សាធារណៈ​ជា​ផ្នែក​មួយ​សំខាន់​របស់​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​អូស្ត្រាលី។

សេចក្តី​ថ្លែង​ការណ៍​បាន​សរសេរ​បញ្ជាក់​ថា «ប្រទេស​អូស្រ្តាលី​មាន​ប្រពៃណី​មុតមាំ​មួយ​ក្នុង​ការ​បើក​ចំហ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទស្សនៈ​ផ្សេងៗ​គ្នា​នៅ​ក្នុង​វេទិកា​សាធារណៈ។ ហើយ​នេះ​ គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ»៕

XS
SM
MD
LG