ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាបញ្ជាក់ជំហរប្រកាន់ខ្ជាប់នូវគោលនយោបាយ​ចិនតែមួយ ក្រោយតៃវ៉ាន់ជ្រើសរើសមេដឹកនាំថ្មីដែលមិនរាក់ទាក់នឹងចិន


រូបឯកសារ៖ ​ក្តារនិង​កូន​អុក​​ត្រូវបាន​ថត​នៅ​ពី​មុខ​ទង់ជាតិ​ចិន​និង​ទង់ជាតិ​កោះតៃវ៉ាន់ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
រូបឯកសារ៖ ​ក្តារនិង​កូន​អុក​​ត្រូវបាន​ថត​នៅ​ពី​មុខ​ទង់ជាតិ​ចិន​និង​ទង់ជាតិ​កោះតៃវ៉ាន់ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ក្នុង​គ្រា​ដែល​តៃវ៉ាន់​បាន​ជ្រើសរើស​មេ​ដឹកនាំ​ថ្មី​ដែល​ជា​បេក្ខជន​ចិន​មិន​គាំទ្រ​ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​សាជា​ថ្មី​ថា​ កម្ពុជា​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​ចិន​តែ​មួយ។ ​នេះបើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ចុះ​ថ្ងៃ​ទី​ ១៤​ ខែ​មករា​ ឆ្នាំ​២០២៤។​

សេចក្តី​ថ្លែង​ការណ៍ប​ញ្ជាក់​ថា ​កម្ពុជា​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោល​នយោបាយ​ចិន​តែ​មួយ​ ដោយ​ទទួល​ស្គាល់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ជា​អាជ្ញាធរ​ស្រប​ច្បាប់​តែមួយ​គត់ ​តំណាង​ឱ្យ​ប្រទេស​ចិន​ទាំង​មូល។​

ការ​ប្រកាស​របស់​កម្ពុជា​កើត​ឡើង​ ក្រោយ​គណបក្ស ​Democratic Progressive Party ​ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​កោះ​តៃវ៉ាន់​បាន​ឈ្នះ​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី ៣​ ជា​បន្ត​ទៀត ​កាលពី​ថ្ងៃ​សៅរ៍​ ហើយ​លោក​ Lai Ching-te ​ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ មិន​រាក់ទាក់​នឹង​ប្រទេស​ចិន​នឹង​ក្លាយ​ជា​ប្រធានាធិបតី​របស់​តៃវ៉ាន់​នា​ពេល​ខាង​មុខ។​

លោក ​Lai ​បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​ទទួល​បាន​ជ័យ​ជម្នះ​របស់​លោក​ថា​ ជ័យ​ជម្នះ​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍​គឺ​ជា​ជ័យ​ជម្នះ​មួយ​សម្រាប់​សហគមន៍​ប្រជា​ធិបតេយ្យ​នៅ​លើ​ពិភពលោក។​

លោក ​Lai​ បាន​កត់​សម្គាល់​ថា​ ប្រជាជន​តៃវ៉ាន់​បាន​តតាំង​យ៉ាង​ជោគជ័យ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​របស់​កម្លាំង​ខាងក្រៅ​នៅ​ក្នុង​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះឆ្នោត។​ លោក​លើក​ឡើង​ដូច្នេះ​ចង់​សំដៅ​លើ​យុទ្ធ​វិធី​ជាទូទៅ​ដែល​ចិន​បាន​ប្រើ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​រាប់​ខែ​មុន​ការ​បោះឆ្នោត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG