ភ្នំពេញ —
គណបក្សសង្គ្រោះជាតិនៅថ្ងៃច័ន្ទនេះ បានចោទប្រកាន់ជាសារធារណៈថា អ្នកនៅពីក្រោយខ្នងនៃការបញ្ជាក្រុមមនុស្សឲ្យទៅរារាំងគណបក្សសង្គ្រោះជាតិ មិនឲ្យរៀបចំពិធីជួបប្រជុំនៅស្រុកអន្លង់វែងនោះ សង្ស័យថា គឺលោក គន់ គីម មន្ត្រីយោធាជាន់ខ្ពស់មួយរូប ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
កាលពីថ្ងៃអាទិត្យ ម្សិលម៉ិញនេះ គណបក្សសង្គ្រោះជាតិបានខកខានពិធីជួបសំណេះសំណាលមួយរវាងមេដឹកនាំគណបក្សគឺលោកសម រង្ស៊ី និង លោកកឹម សុខាជាមួយនឹងប្រជាពលរដ្ឋនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ការខកខាននេះគឺដោយសារតែមានមនុស្សជាច្រើនស្លៀកពាក់ស៊ីវិល ដែលអះអាងថា ជាអ្នកស្រុកនៅអន្លង់វែង បានរារាំងក្បួនរថយន្តរបស់អ្នកតំណាងរាស្ត្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើពិធីជួបប្រជុំ។
លោកប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិមានប្រសាសន៍ក្នុងអង្គសន្និសីទកាសែតនៅថ្ងៃច័ន្ទនេះថា លោកត្រូវបានជនស៊ីវិលមួយក្រុម មានកាន់វិទ្យុទាក់ទង កាំភ្លើងខ្លី និងដំបង បានយករថយន្តកាំម្ញុងធំៗចំនួនពីរគ្រឿងមកឃាត់ដំណើរក្បួនរថយន្តរបស់អ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាចំនួន៨នាក់។
លោកមានប្រសាសន៍ថា លោកត្រូវបានគេចាប់ក្រៀកចូលទៅក្នុងព្រៃនិងបានរិបអូសយកកាបូបលុយ ទូរស័ព្ទដៃចំនួន៨គ្រឿង និង iPad ចំនួន៥ គ្រឿងដែលសកម្មភាពទាំងនេះជាទង្វើព្រៃផ្សៃ ប្រៀបបីដូចជារបបខ្មែរក្រហម ដែលចាប់មនុស្សយកទៅសម្លាប់ចោល។
លោកនិយាយថា៖ «ក្រសួងមហាផ្ទៃត្រូវទទួលខុសត្រូវ យកសម្ភារៈទាំងអស់ហ្នឹងមកឲ្យយើងខ្ញុំវិញ។ បើមិនអញ្ចឹងទេ ខ្ញុំចោទលោកថា គឺជាអំពើប្លន់ប្រដាប់អាវុធ។ ប្លន់ហើយ PM អត់ហ៊ានធ្វើអន្តរាគមន៍ទៀត។ វាមិនដែល PM នៅឈរយាមព្រៃឃើញគេធ្វើផ្តេសផ្តាស ដែលយើងហ៊ានប្រកាសថា យើងជាអ្នកតំណាងរាស្ត្រហើយអត់ហ៊ានធ្វើអីអញ្ចឹង។ តើវាសមហេតុផលទេ?»
គណបក្សសង្គ្រោះជាតិបានចោទប្រកាន់សកម្មភាពរារាំងនេះថា ជាចេតនាជ្រៀតជ្រែកនយោបាយ និងបង្ខំឲ្យគណបក្សចូលរួមប្រជុំសភា។
លោកហុង សុខហួរ សមាជិកព្រឹទ្ធសភាខាងគណបក្សសម រង្ស៊ីមានប្រសាសន៍ថា ជនស៊ីវិលដែលមករារាំងមិនឲ្យវៀបចំពិធីជួបប្រជុំនៅស្រុកអន្លង់វែងគឺជាកងកម្លាំងយោធាស្លៀកពាក់ឯកសណ្ឋានជាជនស៊ីវិល ក្រោមការបញ្ជាផ្ទាល់របស់លោកគន់ គីម។
លោកនិយាយថា៖ «ក្រុមទាហ៊ានហ្នឹងនៅក្រោមការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍គន់ គីម។ ហើយខ្ញុំមិនដឹងជាការណ៍ពិតឬយ៉ាងណាទេ។ អញ្ចឹងព័ត៌មានដែលខ្ញុំអាចជំរាបបានគឺថា ប៉ុណ្ណឹង។ មេកើយ ខ្ញុំអត់ដឹងទេ គ្រាន់តែថា អ្នកដែលមកចូលរួមហ្នឹងមិនមែនជាជនស៊ីវិលទេ គឺជាទាហ៊ានដែលស្លៀកពាក់ស៊ីវិល»។
វីអូអេបានព្យាយាមទាក់ទងសុំអត្ថាធិប្បាយពីលោកនាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ តែមិនអាចទាក់ទងបានទេ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
លោកយឹម ផាន់ណា អភិបាលស្រុកអន្លង់វែង មានប្រសាសន៍ថា លោកកំពុងជាប់រវល់។
លោកនិយាយថា៖ «ខ្ញុំជាប់រវល់ជាមួយភ្ញៀវ»។
ទោះជាយ៉ាងណាក៏ដោយ ក៏លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបដិសេធចំពោះការចោទប្រកាន់ពីគណបក្សសង្គ្រោះជាតិ។
លោកនិយាយថា៖ «វាគ្មានសារៈប្រយោជន៍ណាដែលឯកឧត្តមគន់ គីមទៅរៀបចំកម្លាំងប្រឆាំងជាមួយឯកឧត្តមប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិនោះទេ។ ខ្ញុំមើលមិនអញ្ចឹងទេ ក៏ប៉ុន្តែជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅហ្នឹងកន្លែង ដែលគេស្គាល់ច្បាស់នូវអ្វីដែលជាភាពសុខដុមរមនានៅក្នុងតំបន់របស់គេ»។
គណបក្សសង្គ្រោះជាតិបានលុបចោលពិធីសំណេះសំណាលនៅខេត្តប៉ៃលិន បន្ទាប់ពីទទួលព័ត៌មានថា មានជនស៊ីវិលប៉ុនប៉ងរារាំងក្បួនរថយន្តស្រដៀងគ្នានឹងការរារាំងនៅស្រុកអន្លង់វែងដែរ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា កម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត នៅតែធ្វើដដែលគ្មានការកែប្រែទេ។ ចំណែកឯដំណើរការចរចាដើម្បីដោះស្រាយវិបត្តិនយោបាយវិញ គណបក្សសង្គ្រោះជាតិនៅតែមានឆន្ទៈក្នុងការចរចា តែការចូលប្រជុំសភានៅតែមិនអាចចូលរួម ដរាបណាការគាបសង្កត់ផ្នែកនយោបាយមិនបានធូរស្រាល៕